Breaking News
Loading...

Recent Post

Thursday, October 13, 2016

តោះកូនខ្មែរ៖ នរណាខ្លះចងចាំ ថ្ងៃទី១៥ ខែតុលា? សូមចូលរួមកាន់មរណៈទុក្ខព្រះមហាវីរៈក្សត្រយើងឱ្យបានគ្រប់គ្នា!


 នរណាខ្លះចងចាំ ថ្ងៃទី១៥ ខែតុលា?

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ជាថ្ងៃដែលប្រវត្តិសាស្រ្តដ៏សែនក្តុកក្តួលអាឡោះអាឡ័យរបស់ប្រជាពលរដ្ឋជាតិខ្មែរ និងមិនអាចបំភ្លេចបានក្នុងចិត្តរបស់ពួគគេ។ វាជាគម្រប់ខួប៤ឆ្នាំគត់ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន។

តាមការគ្រោងទុក និងតាមទម្លាប់ជារៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ នឹងត្រូវអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋិ នរោត្តម សីហនុ គម្រប់៣ព្រះវស្សា នៃការសោយទីវង្គត នាព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។
ប្រជារាស្រ្តខ្មែរទូទាំងប្រទេសសែនក្ដុកក្ដួល និងសោកស្តាយឥតគណនា ដែលកម្ពុជាបានបាត់បង់ព្រះមហាវីរក្សត្រដ៍ឆ្នើមបំផុត។ ទោះបីព្រះអង្គបានសោយទីវង្គតទៅហើយក្តី ក៏ប្រជារាស្រ្តទូទាំងប្រទេស នៅចងចាំចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ព្រះអង្គ។
ពេញមួយព្រះជន្មាយុរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង គឺព្រះអង្គបានបូជានិងបំពេញនូវកាតព្វកិច្ចជាព្រះប្រមុខរដ្ឋ និងជាព្រះមហាក្សត្រ ដែលបាននាំមកនូវម្លប់សុខសន្តិភាព ដល់ប្រទេសជាតិទាំងមូល។

ប្រជារាស្រ្តទូទាំងប្រទេសចងចាំ គ្មានថ្ងៃបំភ្លេចបានចំពោះស្នាព្រះហស្ថ ព្រះអង្គក្នុងការទាមទារឯករាជ្យជាតិពីបារាំងនៅ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជា ងើបមុខមាត់រីកចម្រើន ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
ប្រជាពលរដ្ឋទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់។ នៅក្នុងថ្ងៃគម្រប់ខួបទី៤ នៃថ្ងៃដែលព្រះអង្គចូលទីវង្គត សូមក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខ័ន្តព្រះបរមរតនកោដ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាពវិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៌។
សូមទស្សនាកម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខែតុលា ឆ្នាំ១៩២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕



ដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top