Breaking News
Loading...

Recent Post

Monday, November 21, 2016

នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃនេះចេញពី ប្រជុំសភា ទៅសៀមរាប ដឹកនាំកិច្ចប្រជុំកំពូល ត្រីភាគី



ភ្នំពេញ  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រោយពីចូលរួមប្រជុំសភារួច នឹងបន្តដំណើរឆ្ពោះទៅកាន់ទឹកដីខេត្តសៀមរាប  ដើម្បីដឹកនាំកិច្ចប្រជុំកំពូលត្រីភាគី រវាងកម្ពុជា ឡាវ និងវៀតណាម (CLV) លើកទី៩ ស្តីពី ការអភិវឌ្ឍន៍តំបន់ត្រីកោណដែលនឹងប្រព្រឹត្ត ទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២-២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦។
 
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង- ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ឱ្យ ដឹងថា តបតាមការអញ្ជើញរបស់សម្តេចអគ្គ- មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម (CLV) លើកទី៩ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រី- កោណ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thong- loun SISOULITH) នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តមង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ នឹងពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈម ចំពោះមុខក្នុងការអនុវត្តឯកសារសំខាន់ៗដូច ខាងក្រោម 
១-ផែនការមេ ដែលបានកែប្រែឡើង វិញ សម្រាប់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៃ ប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីពីការ អភិវឌ្ឍន៍តំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)។
២-លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលរួម កម្ពុជា ឡាវ និងវៀតណាម លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។
៣-ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម លើកទី៨ ស្តីពីការ អភិវឌ្ឍន៍តំបន់ត្រីកោណ នៅទីក្រុងវៀងចន្ទន៍ ចាប់តាំងពីឆ្នាំ២០១៤ មក។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី នឹងចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសីទ  កាសែតរួមរបស់កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្តីពីការអភិវឌ្ឍ តំបន់ត្រីកោណ ព្រមទាំងរំពឹងថា គម្រោង និង កិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានអនុម័ត យល់ព្រម និងចុះហត្ថលេខា។
នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះដែរ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចាទ្វេភាគី ដោយឡែកពីគ្នា ជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម
ដោយឡែក កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង ១៧២គីឡូម៉ែត្រ លាតសន្ធឹងពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដល់តាអង ខេត្តរតនគិរី។
សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេចកាលពី ព្រឹកថ្ងៃ ទី២១ វិច្ឆិកា ថា នៅថ្ងៃទី២១ ខែវិច្ឆិកា ព្រឹក មិញនេះ ខ្ញុំមានកិត្តិយស និងសប្បាយរីករាយ យ៉ាងខ្លាំង ដែលបានមកសម្ពោធដាក់ឱ្យប្រើ- ប្រាស់ផ្លូវជាតិលេខ៧៦ ប្រវែង១៧២គីឡូម៉ែត្រ លាតសន្ធឹងពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដល់តាអង ខេត្តរតនគិរី។ ផ្លូវនេះ គឺត្រូវបាន ពង្រីកទំហំទទឹងតួផ្លូវ៩ម៉ែត្រ ដើម្បីងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវប្រភេទ ក្រាលកៅស៊ូពីរស្រទាប់នេះ (DBST) បាន ចំណាយថវិការអស់ប្រមាណ 91,68លានដុល្លារ ដែលជាជំនួយរបស់មិត្តចិន បូករួមនឹងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលចំនួន $4,698. 600ដុល្លារ និងថវិកាដោះស្រាយផលប៉ះពាល់ និងការបំផ្លាញ ចោលគ្រាប់មីន និង យុទ្ធភណ្ឌ មិនទាន់ផ្ទុះប្រមាណ $2.143.072 ដុល្លារទៀត ដែលបានសាងសង់កាលពីឆ្នាំ២០១២ -២០១៦។
ខេត្តរតនគិរី ពីមុនគឺជាអតីតតំបន់សង្គ្រាម ហើយផ្លូវគមនាគមន៍មួយចំនួនធំ ត្រូវបានបំផ្លាញ។ ពីមុនការធ្វើដំណើរពីភ្នំពេញមកកាន់ ទីនេះ គឺ ត្រូវចំណាយពេលមួយអាទិត្យ ឬច្រើនជាង។ ក្រោយពេលប្រទេសជាតិមានសុខសន្តិភាព រាជរដ្ឋាភិបាលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ  ផ្លូវថ្នល់ឡើងវិញ ដែលពេលនេះ ការធ្វើដំណើរ គឺកាន់តែងាយស្រួល ហើយពីភ្នំពេញ មកដល់ ក្នុងរយៈពេល៥ម៉ោងប៉ុណ្ណោះ។ ខេត្តរតនគិរី ពេលនេះ គឺជាខេត្តដែលកំពុងរីកចម្រើន និង ទាក់ទាញទេសចរយ៉ាងខ្លាំង។
ពេលនេះបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរ ទេសចរណ៍ទៅរតនគិរី លើផ្លូវក្រាលកៅស៊ូ ជាមួយទេសភាពធម្មជាតិស្រស់ស្អាតត្រជាក់ចិត្ត។ ដើម្បីសុវត្ថិភាពទាំងអស់គ្នា សូមបងប្អូនប្រជា- ពលរដ្ឋបើកបរគោរពច្បាប់ និងសូមចូលរួម ថែរក្សាផ្លូវថ្នល់ ដើម្បីយើងប្រើប្រាស់បានយូរ អង្វែង
គួរបញ្ជាក់ថា នៅអំឡុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅឯខេត្តរតនគិរី នេះ សម្តេចហ៊ុន សែន បានលើកឡើងអំពី បញ្ហាមួយចំនួន រួមមាន 
-អំពាវនាវសាជាថ្មីអំពីរថយន្តកាត់តទ្រុង ល្មើសច្បាប់ ត្រូវឃាត់ទុក កុំឱ្យធ្វើដំណើរ ព្រោះ បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ និងអំពាវនាវ ដល់ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ក្នុងការ ធ្វើដំណើរ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុ ជីវិត។
-អំពាវនាវសាជាថ្មីឱ្យប្រជាពលរដ្ឋទៅ ចុះឈ្មោះបោះឆ្នោត ព្រោះនៅសល់តែរយៈពេល ប្រមាណ៨ថ្ងៃទៀតប៉ុណ្ណោះ។ ការទៅចុះឈ្មោះ បោះឆ្នោត ដើម្បីយើងទទួលបានសិទ្ធិជាពលរដ្ឋ  ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស។
-អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុគ្រោះដល់កសិករដែលបានផ្តល់ប្រាក់កម្ចី ដល់ពួកគាត់ ខណៈតម្លៃស្រូវកំពុងធ្លាក់ចុះ។
-សម្តេចហ៊ុន សែន បញ្ជាក់ថា នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចនឹងចូលរួម កិច្ចប្រជុំពេញអង្គនៃរដ្ឋសភានៅពេលព្រឹក ពេលល្ងាចបន្តដំណើរតាមយន្តហោះទៅកាន់ ខេត្តសៀមរាប ដើម្បីដឹកនាំកិច្ចប្រជុំត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV) នៅខេត្តសៀមរាប៕

ប្រភព៖​ នគរធ៉
@រក្សាសិទ្ធិដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top