Breaking News
Loading...

Recent Post

Friday, September 16, 2016

ហេតុផលនៅពីក្រោយបីប្រការនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌខ្មែរ!


១. ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃ ដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ ជោគជាំខ្លាំង នាំឲ្យមានការលំបាកសម្រាប់



ព្រះសង្ឃនិមន្តបិណ្ឌបាត្រ។ ហេតុនេះបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ ត្រូវបានធ្វើឡើង ដើម្បីសម្រាលដល់ជីវភាព របស់អ្នកបួសក្នុងព្រះពុទ្ធសាសនា។




២. ដើម្បីសន្សំកុសល ឬសេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុង នៃប្រជាជាតិទាំងមូលផងដែរ។
គេជឿថាពិធីបុណ្យនេះ អាចរួមចំណែកដ៏សំខាន់ និងយ៉ាងសាមញ្ញក្នុងការស្វែងរក ភាពចុះសម្រុងគ្នាតាំងពីថ្នាក់បុគ្គល រហូតដល់ថ្នាក់ជាតិបាន តាមរយៈបុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះ។ ដោយសារតាមរយៈបុណ្យនេះ ប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការ


និងពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តអារាមជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់
និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណា ដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និងតួនាទីការងារ ប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គលគ្រួសារ និងគ្រួសារ ឬ សហគមន៍មួយ

និងសហគមន៍ផ្សេង ដោយមានចាស់ព្រឹទ្ធាចារ្យ អាចារ្យ គណៈកម្មការ ឬ ព្រះសង្ឃ ជាអ្នកសម្របសម្រួលដោយយកធម៌ និងវិន័យរបស់ព្រះពុទ្ធ ជាខ្នាតរង្វាស់ក្នុងការវិនិច្ឆ័យ  ព្រោះហេតុនេះ ទើបបុណ្យនេះត្រូវបានកំណត់ពេលវេលា ជាក់លាក់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើក្នុងរយៈពេលដូចគ្នា ប្លែកពីបុណ្យផ្សេងៗមួយចំនួន ដូចជាបុណ្យបំបួសកុលបុត្រជាដើម ដែលគេអាចធ្វើនៅពេលណាក៏បាន។

៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ។
ឯកសារនានាក្នុងព្រះពុទ្ធសាសនាឲ្យដឹងថា បុណ្យនេះត្រូវបានធ្វើឡើង តាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា «បុណ្យបវរណាបច្ច័យបួន ឬ
 
បុណ្យទំនុកបម្រុងបច្ច័យបួនចំពោះព្រះសង្ឃ» ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះ មាននាងវិសាខា និងមហាសេដ្ឋី ឈ្មោះអនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់ គឺនៅក្នុងអំឡុងពេលព្រះសង្ឃកំពុងគង់ចាំវស្សា។
នៅប្រទេសកម្ពុជា គេមិនបានដឹងច្បាស់ ហើយក៏មិនទាន់ចុះសម្រុងគ្នាថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីសម័យណាមកទេ ប៉ុន្តែគេអាចឃើញមាន


ការលេចចេញជារូបរាងពេញលេញ ជាផ្លូវការនៃបុណ្យនេះ ធ្វើឡើងនៅក្នុងសម័យព្រះបាទហរិរក្សរាមាធិបតី អង្គឌួង  ព.ស ២៣៩១-២៤០៤ គ.ស ១៨៤៨-១៨៥ (រាជពង្សាវតាកម្ពុជា)៕

(ដកស្រង់ចេញពីគេហទំព័រព្រះពុទ្ធសាសនា)
ដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top