តើតុលាការ ICJ និង ICC ខុសគ្នាដូចម្តេច?
តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នេះ ខុសគ្នាយ៉ាងណា?
តុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ
មានភាពខុសគ្នាដូចខាងក្រោម៖។
តុលាការយុត្តិធម៌អន្តរជាតិ៖
ជាផ្នែកមួយនៃអង្គការសហប្រជាជាតិ
ព្រោះតុលាការនេះបង្កើតឡើងដោយអង្គការសហប្រជាជាតិ
និងទទួលថវិកាប្រចាំឆ្នាំពីអង្គការសហប្រជាជាតិ។
ប្រទេសទាំងឡាយណាដែលជាសមាជិករបស់អង្គការសហប្រជាជាតិ
គឺស្ថិតនៅក្រោមដែនយុត្តាធិការ
ឬដែនអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះ។
រីឯតុលាការព្រហ្មទណ្ឌអន្តរជាតិ៖
គឺជាតុលាការឯករាជ្យ
មិននៅក្រោមអង្គការសហប្រជាជាតិទេ។
តុលាការព្រហ្មទណ្ឌអន្តរជាតិបង្កើតឡើងក្រោមលក្ខន្តិកៈមួយដែលគេបាន
ព្រមព្រៀងគ្នានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ថវិកាមួយភាគធំសម្រាប់ដំណើរការនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ
បានមកពីប្រទេសជាសមាជិក
និងមួយចំនួនទៀតបានមកពីវិភាគទានរបស់អង្គការសហប្រជាជាតិ
ពីអង្គការអន្តរជាតិ និងក្រុមហ៊ុនមួយចំនួនទៀតដែរ។
តួនាទី៖ តើតុលាការទាំងពីរនេះមានតួនាទីខុសគ្នាយ៉ាងណាដែរ?
តួនាទីនៃតុលាការទាំងពីរក៏មានដោយឡែករៀងៗខ្លួនដែរ។
តុលាការយុត្តិធម៌អន្តរជាតិ៖
មានតួនាទីដោះស្រាយទំនាស់រវាងប្រទេសជាតិមួយជាមួយនឹងប្រទេសជាតិ
មួយទៀត។ ឧទាហរណ៍ ដូចជារឿងក្តីប្រាសាទព្រះវិហារ រវាងកម្ពុជា
និងប្រទេសថៃ បច្ចុប្បន្ននេះអ៊ីចឹង។
តុលាការនេះក៏មានភារៈដោះស្រាយការរំលោភបំពាន
និងការបកស្រាយសន្ធិសញ្ញានានាដែរ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ៖
មិនមានយុត្តាធិការ
ឬដែនអំណាចទៅលើទំនាស់រវាងប្រទេសនិងប្រទេសទេ
តែមានអំណាចចាត់ការតាមច្បាប់ទៅលើបុគ្គលណាដែលប្រព្រឹត្តបទល្មើស
ព្រហ្មទណ្ឌកម្រិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមជាដើម៕
ប្រភព៖ ស្វែងយល់ច្បាប់អន្តរជាតិ
តុលាការអន្តរជាតិ
រក្សាសិទ្ធិដោយដើមត្នោត។
0 comments :
Post a Comment