ស្វែងយល់ពីទីតាំងចាស់របស់ផ្សារថ្មី (ផ្សារធំថ្មី) នៅភ្នំពេញ !
ផ្សារធំថ្មីនៅទីក្រុងភ្នំពេញ
គឺត្រូវបានសាងសង់ឡើងតាមម៉ូតអាគារបែបសម័យអាណានិគម ដែលមានទីតាំង
ស្ថិតនៅចំកណ្តាលបេះដូងរាជធានីរបស់ប្រទេសកម្ពុជា ។ ឈ្មោះជាភាសាខ្មែរគឺ ផ្សារថ្មី
ដែលបកប្រែថា “new
market” ទោះបីជាវាត្រូវបានគេសំដៅភាគច្រើនជា Central Market ជាភាសាអង់គ្លេសក៏ដោយ ។
ផ្សារថ្មីត្រូវបានសាងសង់នៅឆ្នាំ១៩៣៧
ក្នុងអំឡុងពេលអាណានិគមបារាំង តាមម៉ូត Art Deco ហើយត្រូវបាន លាបពណ៌លឿងលាយប្រផេះ ។
សំណង់នេះមានស្លាបបួន ដែលគ្របដោយដោមនៅចំកណ្តាល ។ នៅក្នុងស្លាប ទាំង បួននេះ
និងនៅជុំវិញបរិវេណខាងក្រៅ គឺមានដាក់លក់នូវរបស់របរស្ទើរតែគ្រប់ប្រភេទ ដែលលោកអ្នកអាច
គិតដល់ រួមមាន ឧបករណ៍អេឡិចត្រូនិច សំលៀកបំពាក់ នាឡិកាដៃ កាបូប វ៉ាលីស អាហារស្ងួត
និងស្រស់ គ្រឿងអលង្ការ សំលៀកបំពាក់ ចាប់ពី អាវយឺតដែលមានតម្លៃថោក រហូតដល់ក្រមា
(ក្រមាខ្មែរ) វត្ថុបុរាណ ដែលទាក់ទាញ សៀវភៅ រួមមាន
សៀវភៅមគ្គុទ្ទេសក៍អំពីការធ្វើដំណើរថតចម្លង និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត ។
រាជរដ្ឋាភិបាល
ខ្មែរ ទើបតែបានទទួលជំនួយជាថវិការពីប្រទេសបារាំង ដើម្បីជួសជុលផ្សារថ្មីឡើងវិញ
ហើយការជួសជុលនេះត្រូវបានចប់សព្វគ្រប់ជាស្ថាពរនៅឆ្នាំ ២០១១។
វត្ថុបំណងនៃផែនការណ៍នេះ គឺដើម្បីសោភ័ណ្ឌភាពរបស់រាជធានី
និងសុវត្ថិភាពរបស់អាជីវករ និងប្រជាពលរដ្ឋ ដែលមកកាន់ទីនេះ
ដែលជាបេះដូងសេដ្ឋកិច្ចជាតិ។
សំណង់ស្ថាបត្យកម្មនាសម័យអាណាព្យាបាលបារាំងនេះ ក្រោយពីបានទទួលការជួសជុលរួច បានរំលេចឡើងនូវសោភ័ណ្ឌលើសដើមមួយកំរិតទៀត ដោយថែមទាំងបានរក្សានូវលក្ខណៈដើមទាំងស្រុងដូចដែលបានលើកក្នុង គម្រោង។
តើផ្សារថ្មីមានប្រវត្តិយ៉ាងដូចម្តេចដែរ?
សូមជម្រាបយ៉ាងខ្លីថា ផ្សារថ្មីនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩២៩ ក្នុងសម័យមួយដែលខ្មែរស្ថិតក្រោមអាណាព្យាបាលបារាំង ពោលគឺមានអាយុកាលជិត ៨៣ឆ្នាំហើយ នៅលើទីតាំងបឹងតេជោ
ដែលឥឡូវនេះ
បានលុបបាត់ទៅហើយ។ សំណង់ស្ថាបត្យកម្មនាសម័យអាណាព្យាបាលបារាំងនេះ ក្រោយពីបានទទួលការជួសជុលរួច បានរំលេចឡើងនូវសោភ័ណ្ឌលើសដើមមួយកំរិតទៀត ដោយថែមទាំងបានរក្សានូវលក្ខណៈដើមទាំងស្រុងដូចដែលបានលើកក្នុង គម្រោង។
តើផ្សារថ្មីមានប្រវត្តិយ៉ាងដូចម្តេចដែរ?
សូមជម្រាបយ៉ាងខ្លីថា ផ្សារថ្មីនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩២៩ ក្នុងសម័យមួយដែលខ្មែរស្ថិតក្រោមអាណាព្យាបាលបារាំង ពោលគឺមានអាយុកាលជិត ៨៣ឆ្នាំហើយ នៅលើទីតាំងបឹងតេជោ
0 comments :
Post a Comment