តើមូលហេតុអ្វីដែលនាំឲ្យសហភាពសូវៀតដួលរលំ?
សហភាពសូវៀតជាតួអង្គឯកដ៏ចម្បងមួយក្នុងចំណោមអង្គឯកដ៏ទៃទៀតដែលបានទទួលជោគជ័យក្នុងសង្រ្គាមលោកលោកទី២ ដែលបានផ្តួលគូរបដិបក្ខអាឡឺមង់និងគូរកនក្នុងសៃវៀននាឆ្នាំ ១៩៤៥។ ការទទួលជោគជ័យនេះបាននាំឲ្យសូវៀត ក្លាយជាមេដឹកនាំក្បាល
ម៉ាស៊ីនពិភពលោក រួមជាមួយនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេ។ សូវៀតបានកាន់កាប់និងគ្រប់គ្រងផ្តាច់មុខនៃទំហំ ១ភាគ២នៃពិភពលោក។ ពាក្យទំនៀមមួយពោលថា មហិច្ឆតាគ្មានដែនកំណត់ឡើយរបស់មនុស្ស។ ពិតណាស់ ពាក្យទំនៀមនេះពិតជាត្រឹមត្រូវណាស់ ពីព្រោះថា ក្រោយមកក៏មានការប្រកួតប្រជែងគ្នារវាងសូវៀត និងសហរដ្ឋអាមេរិក និងសម្ព័ន្ធរបស់គេទៀត ដើម្បីចង់គ្រប់គ្រង់តែម្នាក់ឯងផ្តាច់មុខលើលោក។
តែការប្រកួតផ្តាច់ព្រាត់នៅលើសមរភូមិផ្នែកមនោគមន៍វិជ្ជាឆចុងក្រោយនេះ បានធ្វើឲ្យសូវៀតបរាជ័យយ៉ាងជូរចត់ធ្លាក់ខ្លួនពីសៃវៀននយោបាយពិភពលោក ដែលជាហេតុធ្វើឲ្យសហរដ្ឋអាមេរិកឡើងចាងផ្តាច់មុខតែឯង។
ខាងក្រោមជាមូលហេតុដែលនាំឲ្យសហភាពសូវៀតដួលរលំ៖
-បរាជ័យលើផ្នែកនយោបាយនិងសេដ្ឋកិច្ច
-នយោបាយរបស់លោកពេរ៉េស្រ្តូយការបស់លោក ហ្គោបាឆេវ ដែលនាំសូវៀតទៅរកលទ្ធិប្រជាធិបតី
-បណ្តារដ្ឋរណបប្រកាសឯករាជ្យជាបន្តបន្ទាប់
-បក្សសម្ព័ន្ធវ៉ាសូវីដួលរលំ៕
រក្សាសិទ្ធិដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment