Breaking News
Loading...

Recent Post

Media News

Tech News

Random Post

Recent Post

Tuesday, June 20, 2017
បុព្វហេតុ​នៃ​អាណានិគម​បារាំង​មកលើ​កម្ពុជា​

បុព្វហេតុ​នៃ​អាណានិគម​បារាំង​មកលើ​កម្ពុជា​





     ​ការទន្ទ្រាន​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​សំណាក់​ប្រទេសជិតខាង ជាពិសេស​ថៃ ឬ សៀម ត្រូវបាន​អនុវត្ត​ឡើងជា​ច្រើន​ដំណាក់កាល​ចាប់តាំងពី​សម័យ​ឧដុង្គ​មក ។ ដូច្នេះហើយ នៅ​ដើម​ស​.​វ ទី ១៩ បន្តិច​ម្តងៗ​អានុភាព​របស់​ខ្មែរ​ចេះតែ​ខ្សោយ​ទៅៗ​ជា​លំដាប់ ។ ជាហេតុ​នាំ​ឲ្យ​បរទេស បាន​កាន់អំណាច​ក្នុងប្រទេស​ខ្មែរ​តែម្តង ។ ដោយសារតែ​មូលហេតុ​នេះហើយ​ទើប ព្រះបាទ​អង្គឌួង​បាន​ស្វែងរក​ជំនួយ​ពី​បារាំង ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី​ខ្មែរ កុំ​ឲ្យ​បាត់បង់​តទៅទៀត ។​
​    ​សូមជម្រាបថា​ការតាំង​អាណានិគម​បារាំង​មកលើ​កម្ពុជា​ធ្វើឡើង​ដោយ​ពីរ​ ដំណាក់កាល ។ ទីមួយ​កាន់កាប់​ត្រួតត្រា​កម្ពុជា​ក្រោម និង ទី​ពីរ​ត្រួតត្រា​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងដំណាក់កាល​ទី​ពីរ​នេះ គឺធ្វើឡើង​ដោយមាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ខ្មែរ ដែល​ចង់​គេច​ផុតពី អាណាព្យាបាល​សៀម និង​ឈួន ។ ដូច្នេះ​ការដែល​បារាំង​យល់ព្រម​តាម​សំណូមពរ​របស់​ស្តេច​ខ្មែរ ពុំមែន​ជាការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​សមស្រប តាម​មនោគមន៍វិជ្ជា ចក្រពត្តិនិយម​នា​សម័យ​នោះ ដែល​ចង់​ត្រួតត្រា​ឥណ្ឌូចិន​ទាំងមូល ។​
  ​មុន​ការតាំង​អាណានិគម​បារាំង​មកលើ​កម្ពុជា ព្រះរាជាណាចក្រ​ខ្មែរ​បាន​ស្ថិតនៅក្នុង​ភាពទន់ខ្សោយ​បំផុត ។ ចម្បាំង​ផ្ទៃក្នុង ដណ្តើម​រាជបល្ល័ង្ក និង​វាតទី​និយម​របស់​សៀម និង​យួន បានធ្វើ​ឲ្យ​ប្រទេស​ខ្មែរ​បាត់បង់​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន​នៅ​ឆ្នាំ ១៨០៦ ជា​សក្ខីភាព​ស្រាប់ ពីព្រោះ​ព្រះបាទ​អង្គ​ច័ន្ទ (​ព្រឹត្តិការណ៍ ១៧៩៦-១៨៣៤) ត្រូវបាន​បំពេញ​ពិធី​អភិសេក​នៅ​ទីក្រុង​បាងកក រៀបចំឡើង​ដោយ​ព្រះរាជា​សៀម ហើយ​នៅពេលដែល​យាង​មក​រាជធានី​ភ្លាម មហាក្សត្រ​ខ្មែរ​នេះ ក៏បាន​ផ្ញើ​ដំរី​ក្រមួន ក្រវ៉ា​ញ និង​ភ្លុក​ជា​សួយសារអាករ​ថ្វាយ​ស្តេច​ក្រុង​ឥ​ណ្ណា​ម ។​
​    ​ការដណ្តើម​រាជបល្ល័ង្ក បានធ្វើ​ឲ្យ​ស្តេច​ខ្មែរ​ម្តងរ​ត់ទៅ​ពឹង​ទ័ព​សៀម ម្តងរ​ត់ទៅ​ពឹង​ទ័ព​យួន ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ប្រទេស បានបង្ហាញ​ឲ្យ​ឃើញថា ខ្មែរ​បាន​បាត់បង់​នូវ​ឯករាជ្យភាព​របស់​ខ្លួន ។​
​     ​ព្រះបាទ​អង្គឌួង ជា​ព្រះបិតា​របស់​ព្រះបាទ​នរោត្តម (១៨៦០-១៩០៤) ដែល​ឡើង​សោយរាជ្យ​នៅ​ចុងឆ្នាំ ១៨៤៧ ត្រូវ​អភិសេក​ធ្វើឡើង​ដោយមាន​អាណាព្យាបាល​តំណាង​ចក្រភព​ឥ​ណ្ណា​ម និង​សៀម​ដែល​ចូលរួម ។ ប្រទេស​ទាំង​២​នេះ បាន​គ្រប់គ្រង​និង​កាន់កាប់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ហើយ​នៅតាម​អាណាខេត្ត​នានា ចៅហ្វាយខេត្ត​ជាច្រើន​ស្ថិតក្នុង​ភាពភ័យខ្លាច ដោយ​គ្មាន​ជំនួយ​ពី​រដ្ឋបាល​ភ្នំពេញ​នា​ជំនាន់​នោះ បាន​លះបង់​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងជើង​និង​ខាងត្បូង ដោយ​កងទ័ព​យួន​ជាច្រើន ដូច្នេះ​ក្រោយពី​ព្រះបាទ​អង្គឌួង​បាន​ឡើង​សោយរាជ្យ​សម្បត្តិ​បាន​ត្រឹម​៧​ ឆ្នាំ ស្ថានភាព​ប្រទេស​កម្ពុជា​កាន់តែ​ដុនដាប ហេតុនេះហើយ​បានជា​ព្រះអង្គ​បានសម្រេច​ព្រះទ័យ​ចរចា​ជាមួយ​លោក​កុងស៊ុល​ បារាំង​នៅ​សិង្ហ​បុរី ដើម្បី​សុំ​ជំនួយ​ពី​ប្រទេស​បារាំង ។​
​    ​ការចរចា​នេះ បាន​នាំមក​នូវ​ការតាំង​អាណានិគម​របស់​បារាំង​នៅ​ថ្ងៃទី ១១ សីហា ១៨៦៣ ទៅលើ​កម្ពុជា​ដោយមាន​លោក​សេនាប្រមុខ​បារាំង​ឈ្មោះ​ដឺ​ឡា ហ្គ្រាំ​ង​ឌ័​រ​យ៉ែ ជា​ទេសាភិបាល​នៃ​កូសាំងស៊ីន​កម្ពុជា​ក្រោម ដែលជា​អ្នកតំណាង​ប្រទេស​បារាំង ។​
​    ​ថ្វីត្បិតតែ​អាណាព្យាបាល​បារាំង​ទៅលើ​កម្ពុជា ជា​លទ្ធផល​ដ៏​ល្អ​ប្រពៃ​ចៀស​ផុតពី​ភាព​សាបសូន្យ​បូរណភាព​ទឹកដី ដូច​នគរ​ចម្ប៉ា​ក៏ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​ពុំមែន​ធ្វើឡើង​ដោយ​សុទ្ធចិត្ត ​ប៉ុន្មាន​នោះទេ ។ ខាងក្រោម​នេះ គឺជា​ឯកសារ​បង្ហាញ​ភស្តុតាង ដើម្បី​បញ្ជាក់ថា អ្វីដែល​ធ្វើ​ឲ្យ​បារាំង​សម្រេច​ធ្វើការ​ត្រួតត្រា​ប្រទេស​កម្ពុជា​ដូច្នោះ ។​
​    ​* បុព្វហេតុ​នៃ​អាណានិគម : ពី​ដើម​សតវត្សរ៍​ទី ១៦ រហូតដល់​សតវត្សរ៍​ទី ១៩ នៃ​គ្រិស្តសករាជ មហាអំណាច​អឺរ៉ុប​ជាច្រើន និង​ជា​ប្រទេស​ឧស្សាហ​កម្មបាន​តាំង​អាណានិគម​ទៅលើ​ប្រទេស​អាហ្វ្រិក និង​អាស៊ី​មួយចំនួនធំ ហើយ​មូលហេតុ​នៃ​ការត្រួតត្រា​ទៅលើ​ប្រទេស​ទន់ខ្សោយ​ទាំងនោះ គឺ​បណ្តាលមកពី​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ ។​
​    ​ប្រទេស​អឺរ៉ុប​ទាំងនោះ​មាន​: ព័រទុយហ្កាល់​, អេស្បាញ​,​ហុ​ល្លង់ និង​ជប៉ុន​ជាដើម ត្រូវការ​នូវ​ធនធានធម្មជាតិរ​បស់​ប្រទេស​ដទៃ​ដូចជា​រ៉ែ ,​ឈើ ,​ភ្លុក និង​គ្រឿងទេស ។​ល​។ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​របស់គេ ។​
​    ​គួរ​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​អឺរ៉ុប​ទាំងនោះ គេ​ឃើញ​មាន​ប្រទេស​បារាំងសែស​ដែរ ក៏ប៉ុន្តែ​វត្តមាន​របស់គេ​នៅក្នុង​ទ្វីប​ឥណ្ឌូចិន បានចាប់ផ្តើម​យឺតយ៉ាវ​ជាងគេ គឺ​នៅ​សតវត្សរ៍​ទី ១៧ និង​ទី ១៨ នៅ​ចិន វៀតណាម​ខាងជើង (​តុងកឹង​) និង​ឥ​ណ្ណា​ម (​កណ្តាល​) និង​កម្ពុជា​ក្រោម ដែល​យួន​ទើបតែ​កាន់កាប់​ថ្មីៗ​នេះ​នៅឡើយ ។​
​    ​នា​សតវត្សរ៍​ទី ១៩ នៃ​គ្រិស្តសករាជ ឥទ្ធិពល​របស់​មហាអំណាច​បារាំង​មាន​ភាពទន់ខ្សោយ​បើ​ប្រៀបធៀប​នឹង​ចក្រភព​ អង់គ្លេស ដែលជា​គូបដិបក្ខ ហើយ​ដែល​ទើបតែ​កាន់កាប់​ត្រួតត្រា​បាន​ប្រទេស​ឥណ្ឌា​ដោយ​ជោគជ័យ​ជា​ស្ថាពរ ។ ក្នុងករណី​នេះហើយ ដែល​រដ្ឋាភិបាល​បារាំង​បានរៀបចំ​យុទ្ធសាស្ត្រ​ថ្មី គម្រោងការ​ថ្មី ដើម្បី​លុបលាង​នូវ​បរាជ័យ ហើយ​លើកមុខ​លើក​មាត់ កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ខ្លួន​ឡើងវិញ តាមរយៈ​ការផ្សព្វផ្សាយ​គ្រិស្តសាសនា និង​អារ្យធម៌ ។ ទន្ទឹមនឹងនេះ​ពួក​អ្នកស្រាវជ្រាវ ក៏បាន​ចាប់ផ្តើម​សិក្សា​ពី​សង្គម​ខ្មែរ ពោលគឺ​អារ្យធម៌​វប្បធម៌​ខ្មែរ ដើម្បី​ងាយ​នឹង​ត្រួតត្រា​គ្រប់គ្រង ។​    ​
​    ​ទស្សន​នយោបាយ និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​បារាំង​នា​ជំនាន់​នោះ បាន​កត់ត្រា​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​គឺ ‹​ការ​ត្រិះរិះ​ពិចារណា​នយោបាយ និង​សម្ងាត់​នៅ​ចុង​រជ្ជកាល​របស់​ព្រះបាទ​លូ​អ៊ី​១៥ (LOUIS XV) ។ ក្នុង​កំណត់ហេតុ​នោះ គេ​ឃើញ​មានការ​ពណ៌នា​អំពី​ការបង្កើតឡើង​នូវ​គណៈកម្មាធិការ​មួយ ដែល​ក្នុងនោះ គេ​បាន​លើក​ជា​សំណួរ​ដោយ​សម្គាល់ថា ប្រទេស​បារាំង​អាច​នឹងមាន​មធ្យោបាយ​ដែរឬទេ ដើម្បី​បោះទីតាំង​នៅក្នុង​ភូមិភាគ​អាស៊ី​យើង​នេះ ដើម្បី​កុំ​ឲ្យ​ផលប្រយោជន៍​ប៉ះ​ទៅលើ​ជញ្ជីង​អង់គ្លេស តែម្នាក់ឯង​ពេក ។ ឯកសារ​នេះ ក៏បាន​សន្និដ្ឋាន​ដូចតទៅ​ថា​: រហូតដល់​ពេលនេះ នៅតែ​កម្ពុជា​ក្រោម​ទេ ដែល​ប្រហែលជា​ប្រទេស​អង់គ្លេស​ពុំទាន់​យកចិត្តទុកដាក់​ចាប់អារម្មណ៍​នៅឡើយ ក៏ប៉ុន្តែ​យើង​អាច​នឹង​សប្បាយ​ចិត្តបាន​ដែរឬទេ កាលបើ​ពួកគេ​នឹង​ចាប់អារម្មណ៍​ចំពោះ​ទឹកដី​នេះ ? បើ​យើង​នឹងមិន​សម្រេចចិត្តថា កាន់កាប់​ឲ្យ​បាន​មុន​យើង​នឹងមិន​បាត់បង់​វារ​ហូត​ឡើយ ។​
​    ​សូម​រំលឹក​ដែរ​ថា ទ័ពបារាំង​បាន​កាន់កាប់​បាន​ទាំងស្រុង​ដែនដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ ១៨៦៧ ក្រោយពី​បាន​ច្បាំង​ឈ្នះ​កងទ័ព​យួន ដែល​បាន​ដណ្តើម​តំបន់​វាលទំនាប​នៃ​ទន្លេមេគង្គ​កម្ពុជា​ក្រោម​ខាងលើនេះ ពី​ប្រទេស​កម្ពុជា​នៅ​សតវត្សរ៍​ទី ១៧ នៃ​គ្រិស្តសករាជ ។​
​    ​នយោបាយ​អាណានិគម​បារាំង​ត្រូវបាន​បន្ត​ដោយ​ពង្រឹង​រហូតដល់​ឆ្នាំ ១៩៦៣ ដែលជា​ឆ្នាំ​ដែល​បារាំង​បានទទួល​ជោគជ័យ​ដ៏​ធំធេង ពី​ព្រះមហាក្សត្រ​ខ្មែរ​បាន​សព្វព្រះរាជហឫទ័យ ដែល​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិតក្រោម​អាណាព្យាបាល​បារាំងសែស ៕ (​ម​.​ត្រា​ណេ​) - See more at: http://www.cen.com.kh/culture/detail_culturehistory/NDRjMjgyNzk4Njk#sthash.q4LGdMlf.dpuf

Sunday, December 25, 2016
សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាទនិងមានព្រះរាជបន្ទូលអប់រំ ទូន្មាន ដល់ព្រះសង្ឃ និងនិស្សិតវត្ត បទុមវតីទាំងអស់

សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាទនិងមានព្រះរាជបន្ទូលអប់រំ ទូន្មាន ដល់ព្រះសង្ឃ និងនិស្សិតវត្ត បទុមវតីទាំងអស់




(ភ្នំពេញ)៖ នារាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជ ធានីភ្នំពេញបានប្រោសប្រទាទនិងមានព្រះរាជបន្ទូលអប់រំ ទូន្មាន ដល់ព្រះសង្ឃ និងនិស្សិតវត្ត បទុមវតីទាំងអស់ស្តី អំពីប្រតិបត្តិ វិន័យសាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងការខិត ខំរៀនសូត្រ ដើម្បីក្លាយជាកូនល្អសិស្សល្អ និងពលរដ្ឋល្អ។នៅក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សម្តេច ព្រះសង្ឃ នាយក និងព្រះមេគណរាជ ធានីភ្នំពេញក៏បានដឹកនាំព្រះសង្ឃ និស្សិតធ្វើសមាធិរយៈពេលខ្លី ហើយគ្រោងនឹងធ្វើពិធីសមាធិ ចំនួន  ៥ ថ្ងៃនៅក្នុងពាក់កណ្តាលខែមករាខាងមុខនេះផងដែរ។
 សូមបញ្ជាក់ថា៖​ ព្រះពុទ្ធសាសនាជាសាសនាមួយដែលបានប្រតិស្ថាននៅក្នុងប្រទេស កម្ពុជាយើងតាំងពីសតវត្សទី៣មកម្លេះ។ ដោយសារតែការអប់រំទូន្មាន និងការផ្តល់ជាឱវាទប្រកប ដោយខ្លឹមសារដែលមានអត្ថន័យដ៏ជ្រាវជ្រៅឲ្យបុគ្គលគ្រប់រូបប្រព្រឹត្តតែអំពើល្អ លះបង់អំពើ អាក្រក់ ដោយកាយ វាចា​ ចិត្ត​ដើម្បីរស់នៅក្នុងសង្គមមួយដែលប្រកបដោយ សន្តិភាព និងភាពស្ងប់ស្ងាត់។ ហេតុនេះហើយទើបព្រះពុទ្ធសាសនាត្រូវបានទទួលការប្រតិបត្តិ និង ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ រហូតត្រូវបានលើកតម្កើនជាសាសនារបស់ រដ្ឋថែមទៀតផង៕
 
 
 

@រក្សាសិទ្ធិដោយ៖ បណ្ណាល័យចែករំលែក
Tuesday, November 22, 2016
អត្ថន័យរបស់ឈ្មោះប្រទេសចិន

អត្ថន័យរបស់ឈ្មោះប្រទេសចិន



ប្រទេសចិន (នៅភាសាចិនចាស់​ 中國; នៅភាសាចិនទំនើប 中國; នៅភាសាអង់គ្លេស China) ឬ សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសនៅ ទ្វីបអាស៊ីខាងកើត ដែលមានអរិយធម៌និងវប្បធម៌ដ៏ចំនាស់។
 
ប្រទេសចិនត្រូវបានហៅជា ភាសាចិនថា ចុងគ័រ​ (Zhongguo (中國 or 中国) )។ ពាក្យថា ចុង​ (zhōng () ) មានន័យថា កណ្តាល ឯពាក្យថា គ័រ (guó ( or ) ) មានន័យថា ប្រទេស រដ្ឋ។ ពាក្យថាចុងគ័រត្រូវបានប្រើប្រាស់ដំបូងក្នុងសៀវភៅប្រវត្តិសាស្ត្រចិន(The Classic of History សសេរនៅសតវត្សទី៦មុនគ.ស សំដៅទៅរាជវង្សចាវ
បច្ចុប្បន្នពាក្យ ចុងគ័រត្រូវបានប្រើប្រាស់ជាផ្លួវការសំដៅលើសាធារណរដ្ឋប្រជាមានិតចិន ដែលបានកកើតឡើងតាំងពីឆ្នាំ ១៩៤៩។

 ប្រភព៖ https://km.wikipedia.org/wiki/%E1%9E%85%E1%9E%B7%E1%9E%93
@រក្សាសិទ្ធិដោយបណ្ណាល័យចែករំលែក
 
Back To Top