Breaking News
Loading...

Recent Post

Sunday, December 25, 2016

សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាទនិងមានព្រះរាជបន្ទូលអប់រំ ទូន្មាន ដល់ព្រះសង្ឃ និងនិស្សិតវត្ត បទុមវតីទាំងអស់




(ភ្នំពេញ)៖ នារាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជ ធានីភ្នំពេញបានប្រោសប្រទាទនិងមានព្រះរាជបន្ទូលអប់រំ ទូន្មាន ដល់ព្រះសង្ឃ និងនិស្សិតវត្ត បទុមវតីទាំងអស់ស្តី អំពីប្រតិបត្តិ វិន័យសាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងការខិត ខំរៀនសូត្រ ដើម្បីក្លាយជាកូនល្អសិស្សល្អ និងពលរដ្ឋល្អ។នៅក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សម្តេច ព្រះសង្ឃ នាយក និងព្រះមេគណរាជ ធានីភ្នំពេញក៏បានដឹកនាំព្រះសង្ឃ និស្សិតធ្វើសមាធិរយៈពេលខ្លី ហើយគ្រោងនឹងធ្វើពិធីសមាធិ ចំនួន  ៥ ថ្ងៃនៅក្នុងពាក់កណ្តាលខែមករាខាងមុខនេះផងដែរ។
 សូមបញ្ជាក់ថា៖​ ព្រះពុទ្ធសាសនាជាសាសនាមួយដែលបានប្រតិស្ថាននៅក្នុងប្រទេស កម្ពុជាយើងតាំងពីសតវត្សទី៣មកម្លេះ។ ដោយសារតែការអប់រំទូន្មាន និងការផ្តល់ជាឱវាទប្រកប ដោយខ្លឹមសារដែលមានអត្ថន័យដ៏ជ្រាវជ្រៅឲ្យបុគ្គលគ្រប់រូបប្រព្រឹត្តតែអំពើល្អ លះបង់អំពើ អាក្រក់ ដោយកាយ វាចា​ ចិត្ត​ដើម្បីរស់នៅក្នុងសង្គមមួយដែលប្រកបដោយ សន្តិភាព និងភាពស្ងប់ស្ងាត់។ ហេតុនេះហើយទើបព្រះពុទ្ធសាសនាត្រូវបានទទួលការប្រតិបត្តិ និង ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ រហូតត្រូវបានលើកតម្កើនជាសាសនារបស់ រដ្ឋថែមទៀតផង៕
 
 
 

@រក្សាសិទ្ធិដោយ៖ បណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top