ក្រសួងទេសចរណ៍ រៀបចំប្រឡងថតរូបស៊ែលហ្វី នៅថ្ងៃព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរវត្ត
(ភ្នំពេញ)៖ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍
នឹងរៀបចំចលនាប្រឡងប្រណាំង ថតរូបស៊ែលហ្វី (Angkor Selfie Photo Contest)
ក្រោមប្រធានបទ«Selfie អង្គរអច្ឆរិយៈ» នៅថ្ងៃ ព្រះអាទិត្យរះចំកណ្ដាលប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះដើម្បីស្វែង រក អ្នកថតរូបថត ដែលមានអ្នកគាំទ្រច្រើនជាងគេ ពីលេខ១ ដល់លេខ៣។ បើតាម ការ ជូនដំណឹង របស់ក្រសួងទេសចរណ៍
ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះបានបញ្ជាក់ថា ជ័យលាភីនៃចលនាប្រឡងប្រណាំងនេះ
នឹងត្រូវប្រគល់ជូន ក្នុងកម្មវិធី «ទិវាទេសចរណ៍ពិភពលោក» អមជាមួយរង្វាន់ផ្សេងទៀតដូចជា
វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តលេខ១ ទទួលបាន ២០០ដុល្លារ លេខ២
ទទួលបាន១៥០ដុល្លារ និងលេខ៣ ទទួលបាន ១០០ដុល្លារ ដែលគ្រោងនឹងប្រព្រឹត្ត
ទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុននេះ នាសាលសន្និសីទចតុមុខ។
សូមរំលឹកថា តាមការព្យាករណ៍ទុកនៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខម៉ោង ប្រមាណចាប់ពី៥ ទៅ៦
ទៀបភ្លឺព្រះអាទិត្យ នឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទ អង្គរវត្ត។
ហេតុការណ៍នេះ តែងទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យនេះ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍ រាប់ម៉ឺននាក់៕
ប្រភព៖
ហ្រ្វេសញ៉ូវអាសុី
ហ្រ្វេសញ៉ូវអាសុី
ដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment