ប្រវត្តិសំពត់ចងក្បិន!
ហេតុដូចម្តេចបានជាខ្មែរយើងស្លៀកសំពត់ចងក្បិន? តើសំពត់ចងក្បិននេះមានដើមកំណើតពីណាមក?
តាមចាស់ៗតំណាលរឿងព្រេង ដែលទាក់ទងនឹងសំពត់ចងក្បិនថា ខ្មែរយើងស្លៀកសំពត់ចងក្បិនតាមសាសន៍ក្លិង្គ។ ដូចម្តេចបានជាក្លិង្គស្លៀកសំពត់ចងក្បិន?
ក្លិង្គកាន់សាសនា ច្រើនបែបណាស់ តែសាសនាដែលធំជាងគេ គឺព្រហ្មញ្ញសាសនាដែរ។ កាលសម័យបុរាណ យើងនិយមរាប់អានរឿងរាមកេរិ៍្តណាស់ ដោយមានទាំងចម្លាក់រឿងរាមកេរ្តិ៍នៅនឹងកំពែងប្រាសាទអង្គរវត្តជា គោលចារឹកផង។
លោកសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ នៃសាកលវទ្យាល័យភូមិន្ទភ្នំពេញ(វប្បធម៌-អរិយធម៌ខ្មែរ) ពន់ ឆាយ បានមានប្រសាសន៍ថា “យើងតែងតែឮចាស់ទុំតំណាលតៗគ្នាមកថា ហេតុដែលសាសន៍ក្លិង្គស្លៀកសំពត់ចងក្បិន ពីព្រោះក្លិង្គគោរពចំពោះហនុមានដែលជាទេវបុត្ររបស់គេ រួចហនុមានជាសេនាឯករបស់ព្រះរាមាយណៈ ដែលយើងហៅថាព្រះរាម ក្នុងរឿងរាមកេរ្តិ៍”។
លោកសាស្ត្រាចារ្យ ពន់ ឆាយ បានបន្តថា “ហនុមាន បានធ្វើគុណបំណាច់ថ្វាយព្រះរាមជាច្រើនដូចយើងបានដឹងស្រាប់មកហើយ ដូច្នេះដើម្បីនឹងរម្លឹកគុណហនុមាននោះ គេត្រូវស្លៀកពាក់ស ពីព្រោះហនុមាន មានសម្បុរស ហើយគេស្លៀកសំពត់ឲ្យមានកន្ទុយ ដោយហេតុថា ហនុមាន មានជាតិជាសត្វស្វាមានកន្ទុយ។ ខ្លះទៀតថាក្លិង្គទាំងនោះជាពលនៅក្រោមអធិបតេយ្យភាពហនុមាន បានជាគេតែងខ្លួនស្លៀកពាក់សហើយបណ្តុះកន្ទុយយ៉ាងដូច្នេះ”។
សរុបទៅឃើញថា សំពត់ចងក្បិនដែលខ្មែរយើងស្លៀកនេះ គឺយកតាមសាសន៍ក្លិង្គ ហើយដែលមានបំណងធ្វើតាមហនុមាន ដែលជាសត្វស្វាមានមហិទ្ធិឫទ្ធិដ៏ល្បីល្បាញ ដែលជាសេនាឯករបស់ព្រះរាម។ មិនត្រឹមតែប្រុសទេដែលស្លៀកសំពត់ចងក្បិន ស្ត្រីក៏ស្លៀកដែរ។
ក្នុងរជ្ជកាលព្រះករុណា នរោត្តម (គ.ស១៨៣៥ ដល់១៩១៤) គេស្លៀកចងក្បិន ស្លុយចុះទៅក្រោម រួចមកនៅត្រឹមពាក់កណ្តាលកំភួនជើង ដល់ចុងរជ្ជកាលព្រះករុណាស៊ីសុវត្ថិ (គ.ស១៨៤០ ដល់១៩២៦) នៅក្នុងរជ្ជកាលព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស (គ.ស១៨៧៥ ដល់១៩៤១) គេចងក្បិនខើចនៅក្រោមជង្គង់បន្តិច គេថាធ្វើតាមសៀម រួចហើយសៀមនិងខ្មែរជាប្រទេសនៅជិតគ្នា រីឯសៀមយកបែបសំពត់ចងក្បិនពីខ្មែរទៅស្លៀក។ ការស្លៀកសំពត់ចងក្បិននេះ មិនត្រឹមតែប្រុស ថែមទាំងស្ត្រីផង លុះខ្មែរយើងឃើញថាស្ត្រីស្លៀកល្អដែរ ក៏នាំគ្នាស្លៀកតាមសៀម។
លោកសាស្ត្រាចារ្យ ពន់ ឆាយ បានបន្តទៀតថា “អ្នកស្រុកបាត់ដំបង និងសៀមរាប ដែលនៅជិតសៀម ក៏ធ្វើតាមសៀមស្លៀកសំពត់ចងក្បិនខើចនៅត្រឹមជង្គង់ គឺខើចជាងខ្មែរដែលនៅភូមិភាគឯទៀត តែឥឡូវនេះគេមិនសូវនិយមស្លៀកសំពត់ចងក្បិនទេ គេស្លៀកនៅក្នុងពិធីបុណ្យធំៗតែប៉ុណ្ណោះ”៕

ប្រភព៖វប្បធម៌ និងអរិយធម៌ខ្មែរ
ដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment