Breaking News
Loading...

Recent Post

Sunday, September 18, 2016

៩ កន្លែងដែលគួរទៅទស្សនានៅ ខេត្តបាត់ដំបងទេសភាពត្រជាក់ភ្នែកគួរឲ្យចង់ទៅកម្សាន្ត!




ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​ វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក​ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
​តំបន់​ទាំង​អស់​នេះ​ហើយ​​ ដែលកំពុងបង្អួត និងទាក់ទាញ​​អ្នក​​ទេសចរ​ជាតិ​​ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ជា​ហូរ​ហែ។​

​​នេះ​​គឺ​ជា​​តំបន់​ទាក់​ទាញ​​៧ អ្នក​ទេសចរជាតិ​ និង​អន្តរជាតិ​ចង់​ទៅ​​កម្សាន្ត​៖



អាងកំពីងពួយ៖

សេកសក ​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦ គ.ម ពី​ទីរួម​ខេត្ត ក្នុង​ភូមិសាស្រ្ត​​ភូមិ​ផ្លូវ​មាស​ ស្រុក​រតនៈមណ្ឌល លើ​កំនាត់​ផ្លូវ​ជាតិ​លេខ​ ៥៧ អតីត​ផ្លូវជាតិ​លេខ ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ហូរ​កាត់ដោយ​ដុំ​​សិលា​រដិបរដុប​គួរ​ជាទី​មនោរម្យ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​និង​មាន​ម្លប់​ត្រឈឹង​ ត្រឈៃ។​ សកម្មភាព​រស់​​នៅ​របស់​ប្រជាជន​នៅក្បែរ​តំបន់​នេះ​គឺ​ពឹង​ទៅ​លើ​ការធ្វើ​ ស្រែ​ចំការ។ ដំនាំ​ទាំងអស់​នេះ​គឺ​ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។



 
 



ប្រាសាទវត្តឯក ឬ ឯកភ្នំ៖

 

ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ ចំងាយ ១៥ គ.ម ពី​ទីរួម​ខេត្ត។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិនិង​ ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ​ គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។
 

រមណីយដ្ឋាន​ប្រាសាទ​បាណន់​គឺជារមណីយដ្ឋានវប្បធម៌ ​ប្រវត្តិសាស្ត្រ​ផង និង​ជារមណីយដ្ឋានធម្មជាតិ​ផង ពីព្រោះកសាងឡើង​នៅលើ​កំពូលភ្នំប្រកប​ទៅដោយធម្មជាតិ​ព្រៃព្រឹក្សា​ ដ៏ស្រស់ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹងសង្កែ​រួមជាមួយ​ផង។ 

 
 
 ប្រាសាទបាសែត៖


ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយវរ្ម័ន​ទី១​ (១០០២-១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ​​ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី​ ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។​ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។

 

ប្រាសាទស្នឹង៖



ប្រាសាទ ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង​ ស្រុក​បាណន់ មាន​ចំ​ងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។​ តាម​ការ​សង្កេត​មើល​ ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង​ សតរត្ស​​ទី​ ១២ ដែរ។​ ប្រាសាទ​ចំនួន​ ២ ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង​ និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ​ ១០ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។
 

​ភ្នំសំពៅ៖
 

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក ឫ បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។








ស្ទឹងចំលងគួយ៖

 រម្យនីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមនីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។


 





បន្ទាយសត្វ៖
បន្ទាយ ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ មាន​ចំងាយ​ ១០៥ គ.ម ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់​ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។
 
សេកសក៖

សេកសក ​គឺ​ជា​ឈ្មោះ​រមណីយ​ដ្ឋាន​ធម្ម​ជាតិមួ​យស្ថិត​នៅ​ចំ​ងាយ ៥៦​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុង​ភូមិ​សាស្រ្ត ភូមិ​ផ្លូវ​មាស ស្រុ​ករតនៈមណ្ឌុលលើ​កំ​ណាត់​​ផ្លូវ​ជាតិ​លេខ​៥៧ អតី​តផ្លូវ​ជាតិ​លេខ​១០ មាន​ទឹក​ហូរ ថ្លា​ឆ្វង់ ហូរ​កាត់​ប្រ​កប ដោយ​ដុំលិលា រដិ​ប​រ​ដុបគួ​ជា​ទីមនោរម្យ ។  

 

 


 អត្ថបទ៖ បណ្ណាល័យចែករំលែក
               រក្សាសិទ្ធ

0 comments :

Post a Comment

Back To Top