ស្វែងយល់ពីអាស៊ាន
សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ASEAN (Association of South East Asian Nation)ប្រវត្តិអាស៊ាន៖
ក្រោយពីសង្គ្រាមលោកលើកទី២បានរលំរលាយ ពិភពលោកទាំងមូលបានជួបនូវការលំបាក លំបិនម្តងទៀត ដោយសង្គ្រាមត្រជាក់ដែលបង្កឡើងដោយឥទ្ធិពលមនោគមវិជ្ជារបស់ប្លុក ប្រទេសកុម្មុយនិស្ត និងប្លុកប្រទេសសេរី។ គ្រប់ប្រទេសមហាអំណាចធំៗដែលប្រកាន់យកមនោគមវិជ្ជាបានប្រជែងដណ្តើម គ្នាសាបព្រោះគោលនយោបាយមនោគមវិជ្ជារបស់ខ្លួនលើប្រទេស ទាំងឡាយណាដែល ក្រីក្រទន់ខ្សោយ។
ជាងនេះទៅទៀតឈរលើគោលបំណងពង្រឹងអំណាច និងបង្ការការរីកដុះដាលរបស់ភាគីបដិបក្ខ ប្រទេសទាំងឡាយស្ថិតនៅលើពិភពលោកបានរួមគ្នា ជាសម្ព័ន្ធមិត្តបង្កើតជាអង្គការ ឬសមាគមអន្តរជាតិនានាក្នុងតំបន់ដើម្បីការពារប្រទេសខ្លួនមិន អោយធ្លាក់ចូលមនោគមវិជ្ជាណាមួយដែលអាចហៅបានថា (ប្លុកមិន ចូលបក្សសម្ព័ន្ធ)។ ដោយសារកត្តាទាំងនេះអំឡុងក្រោមកដោយមានគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទុន គូ អាប់ឌុល រ៉ាម៉ាន់ (Tun Ku Abdul Rahman) នៅខែមករាឆ្នាំ១៩៥៩ ក្នុងនោះលោកបានសម្លឹងឃើញថា ពិភពលោកអនាគតនឹងឆ្ពោះទៅរកសាកលភាវូបនីយកម្មលើគ្រប់វិស័យមានដូចជានយោបាយ បច្ចេកទេស សិល្បៈវប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច...ជាដើម។
បនែ្ថមពីលើនេះលោកក៏បានធ្វើទស្សនកិច្ចទៅប្រទេសនានានៅអាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន... ក្នុងគោលបំណងបង្កើត សមាគមអាស៊ាននេះ។ ប្រកបដោយលទ្ធផលជាផ្លែផ្កា
ដោយមានការវិវត្តន៍អស់ជាច្រើនឆ្នាំពីការពិភាក្សាផ្លាស់ប្តូយោបល់ គ្នា អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ តាមរយៈសេចក្តីថែ្លងការណ៍ពីទីក្រុងបាងកក ដែលមានសមាជិកដំបូងចំនួន ៥ប្រទេស ដោយប្រទេសទាំងនោះរួមមាន ១-ប្រទេសម៉ាឡេស៊ី ២-ប្រទេសថៃ ៣-សិង្ហបុរី ៤-ប្រទេសហ្វីលីពីន និង៥-ប្រទេសឥណ្ឌូនេស៊ី។ នៅចុងទសវត្សទី៩០ អាស៊ានមានសមាជិករហូតទៅដល់១០ប្រទេស ក្នុងនោះដែរកម្ពុជាមានកិត្តិយសបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះអាស៊ានមានសមាជិកចំនួន១០ប្រទេសក្នុងរួមមាន :
១-ប្រទេសថៃ ២-ប្រទេសម៉ាឡេស៊ី
៣-ប្រទេសឥណ្ឌូនេស៊ី ៤-ប្រទេសហ្វីលីពីន
៥-ប្រទេសវៀតណាម ៦-ប្រទេសកម្ពុជា
៧-ប្រទេសឡាវ ៨-ប្រទេសមីយ៉ាន់ម៉ា
៩-ប្រទេសសិង្ហបុរី ១០-ប្រទេសប្រ៊ុយណេ ។
ការកំណត់ពណ៌ទង់អាស៊ាន (PANTONE COLOR)
+គំនូសពណ៌ (Pantone Color) ដែលត្រូវអនុម័តសំរាប់ពណ៌ទង់អាស៊ានរួមមាន :
-លឿង (Yellow) : Pentone 13-0758 TC
-ខៀវ (Blue) : Pantone 19-4053 TC
-ស (White) : Pantone 11-4202TC
-ក្រហម (Red) : Pantone 18-1655 TC
សំរាប់ការបោះពុម្ពភាពជាក់លាក់នៃពណ៌(លើកលែងពណ៌ស)នឹងត្រូវគោរពតាម គោលពណ៌របស់និមិត្តសញ្ញារបស់អាស៊ាន។
+អនុបាតពីទទឹងទៅបណ្តោយនៃទង់អាស៊ានមានពី២-៣ ហើយទំហំជាក់លាក់ នៃទង់មានដូចជា : -ទង់អាស៊ានសំរាប់នៅក្នុងបន្ទប់ : 100cm ឃ 150cm -ទង់អាស៊ានសំរាប់ដាក់លើតុ : 10cm. ឃ 15cm -ទង់អាស៊ានប្រើប្រាស់នៅទីវាល: 200cm ឃ 300cm -ទង់អាស៊ានសំរាប់រថយន្ត : 10cm ឃ 30cm។
បុគ្គលភាពគតិយុត្តអាស៊ាន(ASEAN)
ទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ទីស្នាក់ការអាស៊ានស្ថិតនៅទីក្រុងហ្សាការតា12110 ប្រទេស ឥណ្ឌូនេស៊ី ស្ថិតនៅអគារលេខ 70A JI Sisingamangaraja។អាស៊ានជាអង្គការអន្តរជាតិអន្តររដ្ឋាភិបាលមួយមាន បុគ្គលិកលក្ខណៈបុគ្គលភាពគតិយុត្ត។ អាស៊ានធ្វើសកម្មភាពក្នុងនាមជា អង្គការតំបន់ ព្រមទាំងជាប្រធាននៃនិតិអន្តរជាតិ ដែលមាន បុគ្គលិកលក្ខណៈគតិយុត្តិចំពោះមុខរដ្ឋ ដែលជាសមាជិករបស់ខ្លួន និង នៅលើឆាកអន្តរជាតិ។
អាស៊ានក្នុងឋានៈជានីតិបុគ្គលមានតួនាទីដូចជា៖
១)ចំពោះច្បាប់ក្នុងតំបន់
ការប្រព្រឹត្ត ការការពារខ្លួនក្នុងបញ្ហាច្បាប់ និងនីតិវិធី
២)ទទួល និងចាត់ចែងអចលនទ្រព្យ ចលនទ្រព្យ
៣)រួមចំណែកជាភាគីក្នុងកិច្ចសន្យា ចំពោះការបំពេញតួនាទីទាំងអស់នេះ អាស៊ានត្រូវតំណាងដោយអគ្គលេខាធិការ អាស៊ាន ឬអគ្គលេខាធិការរង ឬបុគ្គលិកនៃលេខាធិការដ្ឋានអាស៊ានណាមួយ ដែលមានការផ្តល់សិទ្ធិពីអគ្គលេខាធិការអាស៊ាន។
៤)ស្ថិតក្រោមច្បាប់អន្តរជាតិ សមត្ថកិច្ចអាស៊ានក្រោមច្បាប់អន្តរជាតិរួមបញ្ចូលទាំងអំណាចក្នុងការ ធ្វើការសំរេចចិត្ក្នុងពិធីសារនានា ដោយអនុលោមតាមមាត្រា៤១ វាក្យខ័ណ្ឌទី៧នៃធម្មនុញ្ញអាស៊ាន។ ជាងនេះទៅទៀតអាស៊ានត្រូវធ្វើតាមរយៈ តំណាងរបស់ខ្លួនដែលទទួលបានការអនុញ្ញាតពីសមាជិក។
ទិសដៅអាស៊ានទៅថ្ងៃអនាគត
តាមទស្សនៈវិស័យអាស៊ានទាំងមូលដោយមើលឃើញផលវិបាកគឺវិបត្តិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុអាស៊ានឆ្នាំ១៩៩៧បានធ្វើអោយសេដ្ឋកិច្ច ក្នុងអាស៊ានរង្គោះរង្គើ និងបាត់បង់នូវឱកាសសំខាន់ក្នុងការប្រកួតប្រជែងដែលធ្វើអោយផលទុន និងវិយោគិនជាច្រើនបានដើរចេញទៅរកការបណ្តាក់ទុននៅតំបន់ផ្សេង។
កត្តានេះហើយបានធ្វើអោយប្រទេសជាសមាជិកអាស៊ានកាន់តែប្រឹងប្រែង បង្កើននូវកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាឡើងរវាងគ្នានឹង គ្នាទៅវិញទៅមក តាមរយៈយន្តការផែនការសកម្មភាព ព្រមទាំងការប្រតិបត្តិ យ៉ាងសកម្ម និងរវាសរវៃក្នុងបំណងធ្វើប្រទេសជាសមាជិកនីមួយៗមាន វឌ្ឍន៍ភាព។ លើសពីនេះទៀតគឺជួយប្រទេសសមាជិកចាស់(ASEAN6) ដែលជាប្រទេសមានការអភិវឌ្ឍន៍ខ្ពស់ដល់ប្រទេសជាសមាជិកថ្មី(CLMV)ជាប្រទេសមានការអភិវឌ្ឍន៍កំរិតទាប ដើម្បីបង្ខិតគម្លាតអភិវឌ្ឍន៍ក្នុងអាស៊ានទាំងមូល ដើម្បីអោយប្រទេសទាំងអស់ដែលជាសមាជិកអាចទាញផលប្រយោជន៍ប្រកបដោយ សមភាពពីសមាហរណកម្មអាស៊ាន និងពិភពលោក។
សហគមន៍មានសសរស្ដម្ភ៣ដែល ពង្រឹង និងប្រទាក់ក្រឡាគ្នានោះគឺ
១-សហគមន៍សន្តិសុខ នយោបាយអាស៊ាន ២-សហគមន៍សង្គម វប្បធម៌អាស៊ាន ៣-សហគមន៍សេដ្ឋកិច្ចអាស៊ាន បន្ថែមលើសពីនេះមានគោលដៅធានាអោយបាននូវសន្តិសុខ និងស្ថិរភាព យូរអង្វែង និងការចែករំលែកនូវវិបុលភាពក្នុងតំបន់ ៕
ប្រភព៖ https://km.wikipedia.org/wiki/
រក្សាសិទ្ធិដោយ ត្នោតខ្មែរ
0 comments :
Post a Comment