បុណ្យកឋិនទាន៖ តើក្នុងមួយវត្តអាចហែរកឋិនចូលបានប៉ុន្មានដង?
តើក្នុងមួយវត្តអាចហែរកឋិនចូលបានប៉ុន្មានដង?
បុណ្យកឋិន
គឺជាបុណ្យមួយរបស់ព្រះពុទ្ធសាសនា ដែលមានរយៈពេល២៩ថ្ងៃ
គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។
វត្តមួយអាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ។
បុណ្យនេះ មិនត្រឹមតែជាបុណ្យបែបព្រះវិន័យទេ តែថែមទាំងក្លាយជាបុណ្យប្រពៃណីខ្មែរផងដែរ។
បើតាមព្រះវិន័យ រដូវបុណ្យកឋិនមានរយៈពេល២៩ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃ១រោច
ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។
ក្នុងរយៈពេល២៩ថ្ងៃនេះ វត្តមួយអាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ
តាមការរៀបចំរបស់គណៈកម្មការវត្ត
និងតាមការស្នើសុំរបស់ម្ចាស់កឋិន។
ថ្វីដ្បិតតែ
វត្តមួយមិនអនុញ្ញាតឲ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ វត្តខ្លះអាចមានកឋិនច្រើនហែរចូល
ដោយមានម្ចាស់ផ្សេងៗគ្នា
តែពិធីនេះដាច់ខាតត្រូវរៀបចំយ៉ាងណាឲ្យចំថ្ងៃជាមួយគ្នា ដោយមិនអាចខុសថ្ងៃគ្នាបានឡើយ។
និយាយឲ្យស្រួលស្តាប់គឺ
ក្នុងមួយវត្តអាចមានកឋិនប៉ុន្មានក៏បានដែរ តែត្រូវប្រារព្ធឡើងជាមួយគ្នាក្នុងថ្ងៃតែមួយ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា បុណ្យកឋិននេះ
មិនត្រឹមតែទាយក ទាយិកានោះទេដែលអាចធ្វើបាន សូម្បីតែព្រះសង្ឃខ្លួនឯងផ្ទាល់ក៏អាចផ្តួចផ្តើមធ្វើជាម្ចាស់ បុណ្យកឋិនបានដែរ៕
@ដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment