ភ្នំពេញ៖ “មិត្តភាពអមតៈ” ជាប្រយោគថ្មីនៃ ទំនាក់ទំនងរវាងកម្ពុជាជាមួយមហាអំណាចយក្សចិន ក្នុងដើមយុគសតវត្សទី២១!
“មិត្តភាពអមតៈ” ៖ កម្ពុជា-ចិន!
តើកម្ពុជានិងប្រទេសមហាអំណាចយក្សចិន
នេះមានប្រវត្តិទំនាក់ទំនង
ជាមួយគ្នាតាំងពីពេលណាមកនោះ យើងខ្ញុំសូមលើកយកប្រវត្តិ ដែលមានខ្លឹមសារដូចតទៅនេះ៖
ទំនាក់ទំនងរវាងកម្ពុជាជាមួយចិន
និង កម្ពុជាជាមួយសហរដ្ឋអាមេរិកគឺជាប្រធានបទដែលត្រូវបាន លើកឡើងយ៉ាងផុសផុលនៅពេលដែលមេដឹកនាំកំពូលរបស់ប្រទេសមហាអំណាច ទាំងពីរ
បានធ្វើដំណើរមកកម្ពុជាក្នុងពេលតែមួយដើម្បីចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃទី២០វិច្ឆិកាកន្លងទៅនេះ។
បានធ្វើដំណើរមកកម្ពុជាក្នុងពេលតែមួយដើម្បីចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃទី២០វិច្ឆិកាកន្លងទៅនេះ។
បើ តាមលោកបណ្ឌិត រស់ ចន្ត្រាបុត្រ សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ប្រវត្តិសាស្ត្របានបង្ហាញថាកម្ពុជានិងចិនបានផ្សារភ្ជាប់ទំនាក់ ទំនងជាមួយគ្នាចាប់តាំងពីការកកើតនគរខ្មែរតំបូងមកម្ល៉េះ។ លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ជាក់ស្តែងគឺថាប្រវត្តិសាស្ត្រខ្មែរដែលបានបន្សល់ ទុកមកដល់សព្វថ្ងៃក៏អាស្រ័យលើអ្នកស្រាវជ្រាវរបស់ចិនជាអ្នករក ឃើញដែរ។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថាក្រោយមក ទៀត
គេបានដឹងថាជនជាតិចិនបានចូលមករស់នៅលើ ទឹកដីកម្ពុជាតាំងពីសម័យអង្គរមកម្ល៉េះ ដោយគេបានឃើញរូបចម្លាក់របស់ជនជាតិចិន
និង ទាហានរបស់ចិន នៅតាមប្រាសាទជាច្រើន។
មិនត្រឹមតែប៉ុណ្ណោះទំនាក់ទំនងចិន និងកម្ពុជាបានពង្រឹងពង្រីកជាបន្តបន្ទាប់ទាំងផ្នែកនយោបាយ
ការទូត មុខជំនួញ
និង ប្រពៃណីទំនៀមទម្លាប់៕
ប្រភព៖ វិទ្យុអូស្ត្រាលី
ដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment