Breaking News
Loading...

Recent Post

Wednesday, October 12, 2016

គួរយល់ដឹង៖ តើអ្នកដឹងទេថា តើព្រះមហាក្សត្រប្រទេសណាដែលសោយរាជ្យយូរជាងគេបំផុតលើលោក ? ព្រះរាជជីវប្រវត្តិរបស់ "ព្រះមហាក្សត្រថៃ ភូមិពល អាឌុលយ៉ាដេត"!


 ព្រះរាជជីវប្រវត្តិរបស់ "ព្រះមហាក្សត្រថៃ ភូមិពល អាឌុលយ៉ាដេត"



ព្រះមហាក្សត្រ ភូមិ​ពល ប្រសូត​នៅ​ថ្ងៃ ច័ន្ទ ទី ៥ ខែ ធ្នូ ឆ្នាំ​១៩២៧ នាទី​ក្រុង​ខាំ​ប្រ៊ី​ត (Cambridge) រដ្ឋ​ម៉ាសា​ឈូ​ស៊ែ​ត (Massachusetts) សហរដ្ឋអាមេរិក ជាទី​ដែល​ព្រះបិតា​របស់​ព្រះអង្គ​កំពុង​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ ។ បិតា​ព្រះអង្គ​គឺ​ព្រះអង្គម្ចាស់ ម៉ា​ហ៊ី​ដុល អាឌុលយ៉ាដេត (​បុត្រ​របស់​សេ្ដច​ជូឡាឡុងកន​) ដែលមាន​ងារ ជា​ព្រះអង្គម្ចាស់​សុង​ក្លា និង​មាតា​គឺ​ម្ចាស់​មុម សង់​វ៉ាល (Mom Sangwal) ហើយ​ព្រះ​អង្គជា​ព្រះរាជបុត្រ​ទី​៣ និង​ពៅ​គេ ។​

   
តាមពិតទៅ ព្រះរាម​របស់​ព្រះ​ចៅ ភូមិ​ពល បាន​ត្រូវ​តំឡើង​រាជ្យ បន្ទាប់ពី​ការដាក់រាជ្យ​របស់​ស្តេច ប្រា​ចា​ឌី​ប៉ុក (Prajadhipok) នៅ​ឆ្នាំ​១៩៣៥ ដោយសារ​រដ្ឋប្រហា​រដែ​ល​លប់បំបាត់ចោល​របបរាជានិយម​ផ្តាច់ការ​ពី​ប្រទេស​ថៃ ហើយ​ស្ថាបនា​ប្រទេស​នេះ ជា​ប្រទេស​រាជាធិបតេយ្យ​អាស្រ័យ​ធម្មនុញ្ញ ប៉ុ​នែ្ដ​ដោយសារ ការ​សោយ​ទីវ​ង្គ​ត​ទាន់ហន់​របស់​ព្រះអង្គ​អាណាន់​ដា ទើប​រាជ​សម្បត្ដិ​ធ្លាក់​បន្ដ​មកលើ​ព្រះ​ចៅ ភូមិ​ពល វិញ ។​


   
ទោះបី​មាន​ឈ្មោះថា​សោយរាជ្យ ប៉ុ​នែ្ត បងប្អូន​ទាំងពីរ (​ភូមិ​ពល និង​អាណាន់​ដា )​រស់នៅ​ប្រទេស​ស្វី​សរ​ហូត លើកលែងតែ​ដំណើរ​ទស្សនកិច្ច​ដ៏​ខ្លី​មួយនា​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៣៨ ហើយ​នៅ​ខែធ្នូ ១៩៤៥ ទើប​ក្សត្រ​ទាំងពីរ​យាង​មកកាន់​មាតុប្រទេស ។ ប៉ុ​នែ្ត បន្ទាប់ពី​ឡើងគ្រងរាជ្យសម្បត្តិ នៅ​ឆ្នាំ​១៩៤៦ ស្តេច ភូមិ​ពល បាន​វិល​ទៅ​រស់នៅ​ប្រទេស​ស្វី​ស​បន្តទៀត ទាល់តែ​ដល់​ឆ្នាំ​១៩៥០ ទើប​ព្រះអង្គ​យាង​មក​បាងកក ដើម្បី​ប្រារព្ធ​ទទួល​ការបំពាក់​ព្រះ​បរម​ងារ​ជា​ស្តេច​រាមា​ទី​ប្រាំបួន​នៃ សន្តតិវង្ស​ចក្រី​របស់​ថៃ ។ នាពេលនោះ ប្រទេស​ថៃ​បាន ធ្លាក់​ទៅក្នុង​ការគ្រប់គ្រង​រប​ស់​ពួកយោធា ហើយ​រាជានិយម​គឺ​គ្រាន់តែ​ជា​និមិត្តរូប​មួយ​ប៉ុណ្ណោះ ។
ព្រះ​ចៅ ភូមិ​ពល អាឌុលយ៉ាដេត



    បន្ទាប់ពី​សេនាប្រមុខ សារិត ថា​ណា​រ៉ាត់ (Sarit Thanarat) ដណ្តើម​អំណាច​ពី​សេនាប្រមុខ ភិ​បុល សង្គ្រាម (Phibul Songkram) នា​ឆ្នាំ​១៩៥៧ នយោបាយ​ប្រកបដោយ​មនសិការ​មួយ​ត្រូវបាន​ដាក់ចេញ ដើម្បី​សំអិតសំអាង​ស្តេច​វ័យក្មេង​(​ព្រះ​ចៅ​ភូមិ​ពល​)​អោយមាន​តួនាទី​ជាតិ មួយ ដោយ​ឧទ្ទិស​ព្រះកាយ​របស់​ទ្រង់​ផ្ទាល់ រួមជាមួយ​សមាជិក​ដ​ទៃទៀត​របស់​រាជវង្ស ឱ្យធ្វើ​ទំនាក់ទំនង​ប្រកបដោយ​ប្រជាប្រិយភាព​ជាមួយ មជ្ឈដ្ឋាន​សង្គម​នានា​តាមរយៈ​ការពង្រីក​ការងារ​បែប​ពិធីការ និង​ការងារ​ស៊ីវិល ។ ព្រះអង្គ​បាន​ផ្តោត​ការយក​ព្រះទ័យ​ទុកដាក់​លើ​ការងារ​សង្គម និង​អភិវឌ្ឍន៍ជនបទ ហើយ​ផ្តើម​មានបន្ទូល​អំពី​បញ្ហា​រដ្ឋធម្មនុញ្ញ​ក្រាយ ពេលដែល​សេនាប្រមុខ សារិត ថា​ណា​រ៉ាត់ បាន​ស្លាប់ និង​ក្រោយ​ពេលដែល​អ្នក​បន្តវេន​នៃ​អំណាច​យោធា​បាន​បាត់បង់​ឥទ្ធិពល​របស់ ខ្លួន ។

   
ព្រះ​ចៅ ភូមិ​ពល បានបង្ហាញ​ជា​លើកដំបូង​នូវ​លទ្ធភាព និង​សមត្ថភាព​នយោបាយ​រប​ស់​ព្រះអង្គ នា​ខែតុលា ឆ្នាំ​១៩៧៣ នៅក្នុង​ប្រតិកម្ម​តបត​ចំពោះ​ការ​បង្ហូរឈាម​តាមផ្លូវ ពេលដែល​និស្សិត​នៃ​សកលវិទ្យា​ល័យ បានធ្វើ​បាតុកម្ម​ប្រឆាំងនឹង​ការដឹកនាំ​យោធា ។ ព្រះអង្គ​បានធ្វើ​អន្តរាគមន៍​បញ្ចប់​អំពើហិង្សា ហើយ​ទំលាក់​ការទទួលខុសត្រូវ​ទៅលើ​នាយករដ្ឋមន្ត្រី ថា​ណ​ម គី​ទី​កាច​ន (Thanom Kitikachorn)  និង​ឧបនាយករដ្ឋមន្ត្រី ប្រា​ផាស ចា​រូ​សា​ធៀន (Praphas Charusathien) ហើយ​មេដឹកនាំ​នយោបាយ​ទាំងពីរ​នេះ​បាន​ត្រូវ​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដែល​នោះ​គឺជា​រយៈពេល​មួយ​ត្រួសត្រាយ​ផ្លូវ​សំរាប់​នយោបាយ​ប្រជាធិបតេយ្យ​នៅ ប្រទេស​ថៃ ។​

   
ព្រះមហាក្សត្រ​ទទួលស្គាល់​ប្រជាធិបតេយ្យ ប៉ុន្តែ​ន​យេ​បាយ​អភិរក្ស​បាន​ត្រូវគេ​យកមក​បង្កើតជា​ភេរវសញ្ញា នៅពេលដែល​មានការ​បង្ក្រាប​ដើម្បី​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ស្រុកថៃ កើតមាន​ជួន​គ្នា​ជាមួយ​ជោគជ័យ​របស់​ជន​បដិវត្ត​ន៍​កុ​ម្មុយ​នី​ស​នៅ ឥណ្ឌូចិន​នា​ឆ្នាំ​១៩៧៥ ដែល​នាពេលនោះ រាជាធិបតេយ្យ​នៅ​ឡាវ បាន​ត្រូវ​ផ្តួល​រលំ បន្ទាប់ពី​កាលពី ៥​ឆ្នាំមុន រាជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ដួលរលំ​រួចទៅហើយ ។​

   
ពួក​ស្តាំនិយម​បាន​បង្ក្រាប​កូដកម្ម​របស់​និស្សិត នៅពេលដែល​អតីត​នាយករដ្ឋមន្ត្រី ថា​ណ​ម បាន​វិល​ចូល​ស្រុក​វិញ ហើយ​ជា​លទ្ធផល​គឺ​ការកើតមាន​ព្រឹត្តិការណ៍​សំលាប់​រង្គាល នៅ​សកល​វិទ្យាល័យ​ធ​ម្មា​សាត នា​ថ្ងៃទី ៦ តុលា ឆ្នាំ​១៩៧៦ ។ ហេតុការណ៍​នេះ បាន​បង្ក​ជា​លេស​មួយ​សំរាប់​រដ្ឋប្រហារ​យោធា​ដែល​តាមរយៈ​នោះ ថៃ​បាន​បង្កើត​នាយករដ្ឋមន្ត្រី​ដោយ​ការតែងតាំង​របស់​ស្តេច ។ ព្រះមហាក្សត្រ បាន​ងាក​ទៅរក​នយោបាយ​អភិរក្ស​និយម ហើយ​ជា​វិបាក គឺ​ទ្រង់​បាន​បាត់បង់​ប្រជាប្រិយភាព ។​

   
ពេលដែល​មានការ​វិល​ត្រឡប់មកវិញ​នៃ​អំណាច​យោធា ប្រទេស​ថៃ​បាន​ដក​ពិសោធ​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​ថ្មីៗ​ជា​បន្តបន្ទាប់​គ្នា ដែល​ក្នុងនោះ​តួនាទី​នៃ​កងកម្លាំងប្រដាប់អាវុធ គឺជា​បញ្ហា​ស្នូល​មួយ ។ នៅក្នុង​ដំណើរ​បត់បែន​នេះ ព្រះ​ចៅ ភូមិ​ពល បាន​បំពេញ​តួនាទី​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​ខ្លាច​ស្រអាប់​ពណ៌​ដល់​រាជ្យ​បល្ល័ង្ក ដោយសារ​ការចូល​ទៅជិត​ពេក​នឹង​ជីវភាព​នយោបាយ ។ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ព្រះ​ចៅ ភូមិ​ពល បាន​គាំទ្រ​អាជ្ញាធរ​របស់​ឧ​ត្ត​ម​សេនីយ៍ ប្រេ​ម ទីន​ស៊ូឡាណន (Prem Tinsulanond) ដែល​ឡើងកាន់​អំណាច​ដោយ​មិនបាន​បោះឆ្នោត ប៉ុន្តែ​ការគាំទ្រ​នោះ​មិនបាន​ធ្វើឱ្យ​បាត់បង់​ការគោរព​ពី​ប្រជាជន​ចំពោះ ព្រះអង្គ​ទេ ព្រោះតែ​រដ្ឋាភិបាល​នោះ​មានគុណ​សម្បត្តិ​ល្អ ។​

   
នៅពេលដែល​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក ឆា​ទី​ឆៃ ឈុន​ហាវ៉ាន់ (Chatichai Choonhavan) បាន​ត្រូវ​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​យោ​ធានា​ខែកុម្ភៈ ១៩៩១ ព្រះអង្គ​បានបង្ហាញ​នូវ​ការជំទាស់​ដ៏​ស្លូតបូត​មួយ ។ បន្ទាប់មក​នា​ខែឧសភា ១៩៩២ បាតុកម្ម​មហាជន​ប្រឆាំង​ការឡើង​កាន់អំណាច​ដោយ​មិន​បោះឆ្នោត​របស់​ឧ​ត្ត​ម សេនីយ៍​ចូលនិវត្តន៍ សុចិ​ន្តា ក្រា​ប្រា​យូ​ន (Suchinda Kraprayoon) ដែល​ពេលនោះ​បាតុករ​បាន​ទៅ​ហ៊ុមព័ទ្ធ​ទីស្តីការ​នាយករដ្ឋមន្ត្រី ហើយ​បាន​ត្រូវ​ពួកយោធា​បង្ក្រាប​ដោយ​ការបង្ហូ​ឈាម ដែល​ធ្វើអោយ​ជីវិត​មនុស្ស​ជាច្រើន​រយ​នាក់​ត្រូវ​បាត់បង់ ។​

   
បន្ទាប់ពី​ស្ទាក់ស្ទើរ​នៅ​គ្រា​ដំបូង ក្រោយមក​ទើប​ព្រះមហាក្សត្រ​បានធ្វើ​អន្តរាគមន៍​ជា​លក្ខណៈ​បុគ្គល ដើម្បី​បញ្ចៀស​វិបត្តិ ដែល​អន្តរាគមន៍​នោះបាន​នាំទៅដល់​ការលាលែង​តំណែង​របស់​ឧ​ត្ត​ម​សេនីយ​ចូល​ និវត្ត ន៍ សុចិ​ន្តា និង​ការបោះឆ្នោត​សារជាថ្មី នា​ខែកញ្ញា ឆ្នាំ​១៩៩២ ដែល​ផ្តល់អោយ​លោក ឈួន លី​ក​ប៉ៃ (Chuan Leekpai) ក្លាយជា​នាយករដ្ឋមន្ត្រី​ស៊ីវិល ដែល​ជាប់ឆ្នោត​បែប​ប្រជាធិបតេយ្យ ។ តាមរយៈ​ការធ្វើអន្តរាគមន៍​នេះ ស្តេច​ថៃ​បាន​ស្តារ​នូវ​ជំហរ​នយោបាយ​របស់​ទ្រង់ និង​មុខមាត់​រាជានិយម​នៅ​ប្រទេស​ថៃ ។​

   
ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​មួយ​អាណត្តិ​ទៀត​នា​ខែកុម្ភៈ ឆ្នាំ​២០០៥ ដែល​នៅក្នុង​អាណត្តិ​ទី​ពីរ​នេះ គាត់​បាន​ពើបប្រទះ​នឹង​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា​រហូតដល់​
​តំរូវឱ្យ គាត់​បង្ខំចិត្ត​កោះ​ឱ្យមាន​ការបោះឆ្នោត​មុនពេល​កំណត់ ក៏ប៉ុន្តែ គណៈបក្សប្រឆាំង​បានធ្វើ​ពហិការ​មិន​ចូលរួម ។ ការបោះឆ្នោត​មុនពេល​កំណត់ ដែល​មានតែ​គណបក្ស​ថៃ​ស្រលាញ់​ថៃ​របស់លោក ថាក់ស៊ីន តែម្នាក់ឯង​ចូលរួម​នោះ បាន​ត្រូវគេ​ពណ៌នា​ថា ខ្វះ​ស្តង់ដា​ប្រជាធិបតេយ្យ ហើយ​មិនអាច​ទទួលបាន​សំឡេង​គ្រប់គ្រាន់ នៅក្នុង​សភា​ដើម្បី​រៀបចំ​រដ្ឋាភិបាល​ទៀត ។
​នៅក្នុង​ការជំរុញឱ្យ ព្រះមហាក្សត្រ​តែងតាំង​នាយករដ្ឋមន្ត្រី​មួយ តាម​កំណ​ត់នៃ​ពេលវេលា​នោះ ព្រះ​ចៅ ភូមិ​ពល បាន​បដិសេធ ដោយ​ស្នើឱ្យ​តុលាការ​ជាន់ខ្ពស់​របស់​ប្រទេស​ថៃ សំរេច​អំពី​ធម្មនុញ្ញភាព​នៃ​ការបោះឆ្នោត​ខាងលើ ដែលជា​លទ្ធផល តុលាការ​បាន​បដិសេធ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នោះ ហើយ​តំរូវឱ្យមាន​ការបោះឆ្នោត​សារជាថ្មី ។​

   
ព្រះ​ចៅ​រាមា​ទី​៩ បាន​ត្រូវគេ​សង្ស័យថា ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​យោធា​ទំលាក់​លោក ថាក់ស៊ីន ពី​ដំណែង​នាយក​រដ្ឋ​ម​ន្រី្ត កាលពី​ខែកញ្ញា ឆ្នាំ​២០០៦ និង​ការធ្វើឱ្យ​នាយករដ្ឋមន្ត្រី​ដែលមាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប់ អ្នកក្រ​រូបនេះ ត្រូវ​រស់នៅ​នី​រទេស និង​គេចខ្លួន​ពី​ការ​តាម​ចាប់​រហូតដល់​សព្វថ្ងៃ ដោយសារតែ​បណ្ដឹង ដែល​អ្នកសង្កេតការណ៍​ជាច្រើន​ចាត់ទុកថា ពោរពេញ​ដោយ​ចរិត​នយោបាយ ។ រដ្ឋប្រហារ​យោធា​ដែល​កើតឡើង​ក្រោម​សភាព​ស្ងៀមស្ងាត់​របស់​សេ្ដច​, ការ​ចោទ​ពី​តួនាទី​របស់លោក ប្រេមទីន ស៊ូឡាណន ដែលជា​ប្រធាន​ទីប្រឹក្សា​សេ្ដច​នៅក្នុង​រដ្ឋ​ហ្រា​រ​នោះ​, និង​ការវិវត្ដន៍​ចុងក្រោយ​ទៅជា​មាន​ថៃ​លឿង​គាំទ្រ​សេ្ដច ថៃ​ក្រហម​គាំទ្រ ថាក់ស៊ីន ថៃ​ខៀវ​រៀបចំ​ដោយ​ពួកយោធា​ថៃ សុទ្ធតែ​ត្រូវគេ​សង្ស័យ​ទៅលើ​តួនាទី​របស់​ព្រះ​ចៅ ភូមិ​ពល ទាំងអស់ ។ សូម្បីតែ​ជំហរ​គឃ្លើន​របស់​ពួកយោធា​ថៃ និង​អ្នកនយោបាយ​ថៃ​ក្នុងការ​ប្រឆាំង​ការចុះបញ្ជី​ប្រាសាទព្រះវិហារ ជាទី​សក្ការៈ​របស់​កម្ពុ​ជា ទៅក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក និង​ការឈ្លានពាន​ប្រទេស​កម្ពុជា យ៉ាង​បើកចំហរ​នាពេល​សព្វថ្ងៃ ក៏ត្រូវ​បាន​ពួក​អ្នកសង្កេតការណ៍ ជាពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​ចាត់ទុកថា ស្ថិតនៅក្រោម​ខ្សែ​ញាក់​យ៉ាង​អាថ៌កំបាំង​របស់​សេ្ដច​ថៃ អង្គ​នេះដែរ ។​

   
ព្រះ​ចៅ ភូមិ​ពល និង​មហាក្សត្រ​យា​នី ស៊ី​រី​គិត (Sirikit) ដែលជា​អគ្គមហេសី មាន​បុត្រាបុត្រី​បួន​ព្រះអង្គ​(​បុត្រី​បី​អង្គ និង​បុត្រា​មួយអង្គ​): ម្ចាស់​ក្ស​ត្រី អ៊ូ​បុល រតនា (Ubol Ratana), ព្រះអង្គម្ចាស់ មហា វជី​រា​ឡុងកន (Maha Vajiralongkorn), ម្ចាស់​ក្ស​ត្រី មហា​ចក្រី ស៊ី​រិ​ន​ដន (Maha Chakri Sirindhorn), និង​ម្ចាស់​ក្ស​ត្រី ជូឡា​បន (Chulabhorn) បុត្រា​គឺជា​រជ្ជទាយាទ (​អ្នកនឹង​បន្ត​គ្រងរាជ្យ​) ប៉ុ​នែ្ត ព្រះរាជបុត្រ មិនមែន​ជាទី​គាប់​ព្រះទ័យ​របស់​ព្រះមហាក្សត្រ​ឡើយ ។ ព្រះមហាក្សត្រ​គោរព​ស្រលាញ់​បុត្រី​ទី​បីយ៉ាង​ខ្លាំង គឺ​ម្ចាស់​ក្ស​ត្រី ស៊ី​រិ​ន​ដន ដែល​មិនទាន់​រៀប​អា​ពា​ពិពាហ៍​នៅឡើយ ។​


   
ទោះបី​ជាមាន​ស្នា​ព្រះ​ហ​ស្ថ​ជាច្រើន និង​មាន​ព្រះកិត្តិនាម​ល្បីល្បាញ​ក្នុង​ប្រជាជាតិ​ក្តី ក៏ប៉ុន្តែ ព្រះ​ចៅ ភូមិ​ពល នៅតែ​មិនទាន់​អាច​ធានា​បានទេ​ថា តើ​អនាគត​របស់​សន្តតិវង្ស​ចក្រី​នឹង​ទៅជា​យ៉ាងណា បន្ទាប់ពី​គ្មាន​រូប​ព្រះអង្គ​នោះ ៕

ប្រភព៖ខេមបូឌាអេចបេ្រសញូស៍
@ដោយបណ្ណាល័យចែករំលែក 

0 comments :

Post a Comment

Back To Top