Breaking News
Loading...

Recent Post

Wednesday, October 12, 2016

ភ្នំខ្លែង រមណីយដ្ឋានលាក់សម្រស់ដ៏ល្បីល្បាញនៅខេត្តតាកែវក្នុងពិភពមនោអារម្មណ៍តាមខ្សែវាយោ!






ភ្នំខ្លែងគឺជាទីអារាមជាទីសក្ការៈមួយដែលបង្កើតឡើងតាំងពីសតវត្សទី១៨ ហើយបានបញ្ចប់ការសាង សង់អំឡុងទសវត្ស ១៧៣៥ ដោយព្រះគ្រូចៅអធិការដ៏ជាទីគោរពមួយព្រះអង្គ ​និងដោយការចូលរួមបរិច្ចាកពី ប្រជាពលរដ្ឋនៅតំបន់នោះជាច្រើនជំនាន់ផងដែរ    ហើយពីមួយថ្ងៃទៅមួយថ្ងៃវត្តភ្នំខ្លែង   ទទួលបានការពេញ និយមគោរពបូជាពីប្រជាជនទូទាំងខេត្តតាកែវ។ នៅរៀងរាល់ចុងសប្តាហ៍និងជាពិសេសថ្ងៃសីលមាន​ពុទ្ធបរិស័ទ ជាច្រើននៅបន់ស្រន់ ដើម្បីសុំសេចក្តីសុខ និងលាភសំណាងពីបារមីវត្តនោះ។ អ្វីដែលធ្វើឲ្យភ្នំខ្លែងកាន់តែ ទាក់ទាញភ្ញៀវទេសចរថែមទៀតនោះ គឺរមណីយដ្ឋាននេះស្ថិតនៅលើកំពូលភ្នំ ដែលព័ទ្ធជុំវិញដោយវាលស្រែ លាតសន្ធឹងល្វឹងល្វើយជាប្រភពនាំមកនូវខ្យល់អាកាស​ បរិសុទ្ធប្រកបដោយភាពសុខដុមរម្យនា។ ភ្នំខ្លែងស្ថិតនៅ ក្នុង ឃុំព្រៃស្លឹក  ស្រុកទ្រាំង  មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ពីភ្នំពេញ ឬ១២គីឡូម៉ែត្រ ហួសពីក្រុងតាកែវ​តាមផ្លូវជាតិលេខ២។





ប្រភព៖ រដ្ឋបាលខេត្តតាកែវ
@ដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top