Breaking News
Loading...

Recent Post

Tuesday, September 27, 2016

អំពែភ្នំ រម្យណីយដ្ឋានមិ​នដែលរំលងពីខ្សែចក្ខុរបស់អ្នកទេសចរណ៍!

 



 បើគេនិយាយពីខេត្តកំពង់ស្ពឺ គេតែងនឹកដល់រមណីយដ្ឋានមួយ ដែលស្ថិតនៅជាប់មាត់ស្ទឹង ព្រែកត្នោតនោះ គឺរមណីយដ្ឋានអំពែភ្នំនេះឯង។


យើងធ្វើដំណើរ ពីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ ចំងាយ៤៥គីឡូម៉ែត្រ មកដល់មុខមន្ទីរអប់រំខេត្ត បត់ឆ្វេងចូលទៅក្នុងចំងាយ២គីឡូម៉ែត្រ រមណីយដ្ឋាននេះ ជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិ។ 
 
ចំណុចដែលទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅទីនេះដោយ សារតែរមណីយដ្ឋានមួយនេះ មានម្លប់ឈើត្រឈឹងត្រឈៃមាន កន្លែងសំរាប់ឱ្យភ្ញៀវអង្គុយកម្សាន្ត នៅអែបមាត់ទឹក។ 
 
ហើយអ្វីដែលអ្នកទេសចរ សប្បាយរីករាយនោះ គឺដោយសារតែពួកគេ អាចមុជទឹកស្ទឹងលេង នៅរដូវប្រាំងហើយទឹកដ៏ត្រជាក់ ដែលហូរធ្លាក់មកពីស្ទឹងព្រែកត្នោត ផ្នែកខាងលើធ្វើឱ្យ អ្នកមុជទឹកមានអារម្មណ៏ជ្រះថ្លា សប្បាយរីករាយអ្នកខ្លះក៏រត់ប្រ ឡែងគ្នាតាមឆ្នេរខ្សាច់សក្បុស ជាពិសេសរមណីយដ្ឋានអំពែភ្នំ មានស្ពានយោលភ្ជាប់ពីត្រើយម្ខាង ទៅត្រើយម្ខាងកាត់ស្ទឹងសំរាប់ឱ្យ ភ្ញៀងឆ្លងកម្សាន្តទៅមក យ៉ាងសប្បាយរីករាយ។
 

 អំពែភ្នំ​ជា​រមណីយដ្ឋាន​វប្បធ៌ម និង ធម្មជាតិ មាន​ទីតាំង​ស្ថិត​នៅ​ភូមិតាំងទនេ្ល និង​ភូមិអំពែភ្នំ សង្កាត់សុពណ៏ទេព និង សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន មានចំងាយ៤៨គម ពីភ្នំពេញ រួច​បត់​ឆ្វេង ២គម និង​ដល់​រម្មណីយដ្ឋាន​នេះ។

 តំបន់​នេះ​មាន​ទេសភាព​នៃ​ទឹក​ស្ទឹង​ឆ្លងកាត់ រួម​ផ្សំ​ដើម​ឈើ​តូច​ធំ​ដុះ​ប្រជ្រៀត​គ្នា​តាម​ដង​ស្ទឹង​បង្កើត​បាន​ជា​ ទេសភាព​គួរ​ឧ្យ​ចង់​គយកន្ឋ​ក្រៃលែង។​ នៅ​ជើង​ភ្នំ​អំពែភ្នំ​មាន​​ស្ពាន​យោល​មួយ​ឆ្លង​កាត់​ពី​ត្រើយ​ម្ខាង​ទៅ​ ត្រើយ​ម្ខាង​ទៀត​ដើម្បី​តភ្ជាប់ ភូមិតាំងទន្លេ របស់​ឃុំសុព៏ទេព​ទៅ​ភូមិអំពែភ្នំ ឃុំអំពែភ្នំ។
 
នៅ​រដូវប្រាំង​បើ​យើង​ឈរ​ពី​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ក្នុង​បាត​ស្ទឹង​នោះ ​យើង​នឹង​បាន​ឃើញ​ទឹក​ស្ទឹង​ហូ​ររឹមៗ​គេច ផ្ទាំងថ្ម និង​ពុំ​នូក​ខ្សាច់​ដោយ​មាន​ហ្វូង​ចង្វា​តូចៗ​ហែល​ប្រដេញ​គ្នា​ឆ្វាត់​ឆ្វែង និង​ជា​យូរ​ៗ​ម្តង​គេ​សង្កេត​ឃើញ​មាន​ហ្វូង​សត្វ​ស្វា​នាំ​គ្នា​ចុះងូត​ទឹក​ បាត​ស្ទឹង យ៉ាង​សប្បាយ​​រីករាយ។ ឯ​នៅ​រដូវ​វស្សា​វិញ​បើ​យើង​ឈរ​នៅ​លើ​ស្ពាន​យោល​សំឡឹង​ចុះ​ទៅ​ស្ទឹង​វិញ​នោះ ​យើង​នឹង​បាន​ឃើញ​ខ្សែ​ទឹក​ហូរ​យ៉ាង​ខ្មួល​ខ្មាញ​បែក​ពពុះ​គួ​ឧ្យ​ព្រឺក្លាច ​ក្រៃលែង ដែល​អ្នកទេសចរ​មួយ​ចំនួន​ឈរ​លើ​ស្ពាន​សឹង​មិន​សំឡឹង​ចុះ​ទឹក​ឡើយ។
 
 នៅ​ត្រើយ​ខាង​ត្បូង​ស្ទឹង យើង​នៅ​សង្កេត​ឃើញ​មាន​វត្ត​ចាស់បុរាណ​មួយនៅ​លើ​កូន​ភ្នំ ដែល​ជា​ទី​សក្ការះ​របស់​ប្រជាពលរដ្ឋ ទៅធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ។ នៅ​តំបន់​អំពែភ្នំ​គេ​អាច​ទៅងូតទឹក ឆ្លង​ស្ពាន​យោល និង អង្គុយ​ឡេង​កម្សាន្ត​តាម​តូប​នានា​សម្រាក​តាម​មាត់​ស្ទឹង​ដើម្បី​លំហែ​ អារម្មណ៏ ។











  ដោយបណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top