តើអ្នកធ្លាប់ដឹង ប្រវត្ដិភ្នំបូកគោដែរឬទេ?
ភ្នំបូកគោ
កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំង និងរាជវង្សានុវង្សប៉ុណ្ណោះ។
ឧទ្យានជាតិភ្នំបូកគោ គឺជាឧទ្យានមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ភ្នំបូកគោ ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ព្រមទាំងមានព្រៃព្រឹក្សាធម្មជាតិដ៏ខៀវស្រងាត់និងស្រស់បំព្រង។
ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពពិចពិលរមិលមើលពីលើកំពូលភ្នំទៅកាន់ទីរួមខេត្តកំពត ឆ្នេរសមុទ្រ និងកោះជាច្រើនដែលនៅខាងក្រោមយ៉ាងសប្បាយរីករាយ។
ឧទ្យានជាតិភ្នំបូកគោ មានដើមឈើត្រូពិចពាសពេញលើភ្នំ ព្រមទាំងសត្វព្រៃជាច្រើនប្រភេទ និងទឹកជ្រោះដ៏ស្រស់ស្អាតនិងល្បីល្បាញគឺទឹកជ្រោះពពកវិល។ ភ្នំបូកគោគឺជាទីកន្លែងកម្សាន្តដែលសម្បូរបែបបំផុតមួយ ដែលនឹងធ្វើឲ្យគ្រប់ដំណើរកម្សាន្តរបស់អ្នកពោពេញដោយភាពរីករាយនិងបំភ្លេចមិនបាន។
ដោយបណ្ណាល័យចែកចាយ
0 comments :
Post a Comment