ប្រវត្តិឈ្មោះរបស់ស្រុកបាភ្នំ នៅខេត្តព្រៃវែង!
ជាយូរលង់ណាស់មកហើយ ស្រុកបាភ្នំកកើតឡើងដោយមានឈ្មោះថា នគរបាភ្នំ ។ នគរនេះ ព្រះមហាក្សត្រ បានដឹកនាំមេទ័ពស្រី និងប្រុសយ៉ាងខ្លាំងពូកែ គ្រប់គ្រងលើតំបន់អាណាខេត្តនានាទាំងអស់ ។
ទ័ពការពារនគរបាភ្នំ មានទ័ពបា និងទ័ពមេជាច្រើន ហើយបណ្តាទ័ពបរទេស តែងបាក់ខ្លបខ្លាចទ័ពនគរបាភ្នំ ។ នៅសម័យនោះគឺស្រី ដែលដណ្តឹងប្រុស ។ ម្យ៉ាងទៀត ទ័ពបានិងទ័ពមេ តែងតែប្រឡងប្រជែងគ្នា លើការងារបំរើនគរ ហើយនាំគ្នាពូនភ្នំប្រឡងប្រជែង ។ ខាងបាគេពូនភ្នំខាងបា ខាងមេដែងគេពូនខាងមេដែង និងសន្មតផ្កាយព្រឹករះគឺឈប់សំរាកពូនភ្នំ ។ ពេលនោះទ័ពខាងមេ ដែលមានល្បិចចង់ឈ្នះទ័ពខាងបា បានធ្វើគោមហោះមួយខ្ពស់នៅខាងគេ ។ ខាងបាកាលបានមើល ឃើញគោមនោះរះឡើង ស្មានថាផ្កាយព្រឹករះ ក៏ឈប់សំរាកពូនភ្នំ ។ ខាងទ័ពមេដែង គេនៅតែពូនភ្នំដល់ផ្កាយព្រឹករះ ។ ដូច្នេះខាងមេដែងគេពូនភ្នំ បានខ្ពស់ជាងខាងទ័ពបា ។ គេបន្តប្រឡងប្រជែងគ្នាខាងបាញ់ធ្នូ ទៅវិញទៅមកទៀត ។ ខាងទ័ពបាគេកាច់ឈើល្អៗ ធ្វើព្រួញបាញ់ទៅខាងមេដែង ជាប់នាមថាភ្នំឈើកាច់ ។ ខាងភ្នំមេដែង មានដើមឈើល្អៗ ដុះរហូតមកដល់សព្វថ្ងៃនេះ ។ ខាងទ័ពភ្នំមេដែងគេកាច់ឈើតូចតាចមិនល្អ ធ្វើព្រួញបាញ់មកខាងទ័ពភ្នំបា ។ ម្លោះហើយភ្នំឈើកាច់មានដើមឈើតូចតាច ទាបមិនល្អដុះរហូតមកដល់សព្វថ្ងៃ ជាប់នាមមកថាបាភ្នំ និងភ្នំមេដែង ។
បណ្តាទ័ពភ្នំបា និងភ្នំមេដែង បន្តប្រឡងប្រជែងមហិទ្ធិរិទ្ធ ដោយភ្នំបា ប្រើដំរីស្តរទៅពិតភ្នំមេដែង បាក់មួយជំហៀងខាងជើង ឯទ័ពខាងភ្នំមេដែង ប្រើមាន់សម្រាប់កកាយភ្នំបា ឲ្យរតាត់រតាយគ្នីគ្នា ដូចជាភ្នំមាន់កាយ ក្លាយមកជាភ្នំធម្មាការជាដើម ។
មេទ័ពមួយមានមហិទ្ធិរិទ្ធខ្លាំងពូកែឈ្មោះ តេជោ ប្រពន្ធឈ្មោះ រ័ត្ន ជាសិស្សសំណប់ចិត្តរបស់ព្រះមហាក្សត្រ គ្រប់គ្រង ។ តេជោ នាង រ័ត្ន មានកូនប្រុសមួយឈ្មោះ មគ្គរីផល ត្រូវបានបញ្ជូនឲ្យទៅបំពេញវិជ្ជានៅសាលាទ័ពនគរក្រិច ។ ស្តេចក្រិចទទួលរាប់អានស្រឡាញ់មគ្គរីផលណាស់ ដោយប្រគល់មគ្គរីផលឲ្យមេទ័ពក្រិចម្នាក់ដែលជាអាចារ្យទេសាបាមោក បង្ហាត់បង្រៀនក្បួនវេទមន្ត និងក្បួនចំបាំងសាងសង់ផងទាំងឡាយ ។ មគ្គរីផល រៀនសូត្រពូកែលើសសិស្សដទៃ ពេលនោះស្តេចក្រិចនិងអាចារ្យទេសាបាមោក ទ្រង់សព្វព្រះហឫទ័យនិងស្រឡាញ់ មគ្គរីផល ណាស់ ។
ស្តេចក្រិចទ្រង់បញ្ជាឲ្យមេទ័ពក្រិច គឺអាចារ្យទេសាបាមោកខាងលើនេះរកល្បិចយ៉ាងណា កុំឲ្យ មគ្គរីផល វិលត្រឡប់មកនគរបាភ្នំវិញ ។ មេទ័ពក្រិចមានកូនក្រមុំមួយឈ្មោះ មេ ស គាត់នឹងផ្សំផ្គុំឲ្យ មគ្គរីផល ចុះកិច្ចសន្យាថា អ្នកឯងត្រូវនៅនគរក្រិច កុំវិលត្រឡប់ទៅនគរវិញ ។ ស្តេចក្រិចនឹងតែងតាំងអ្នកឯងជាមេទ័ពក្រិច ជាគ្រូនឹងប្រគល់នាទីជាមេទ័ព ទៅឲ្យអ្នកឯង ហើយលើកកូនក្រមុំយើងទៅឲ្យអ្នកឯងទៀត ។ តែបើអ្នកឯងក្បត់និងកិច្ចសន្យា យើងនឹងកាត់ក្បាលអ្នកឯងចោល ។ ពេលនោះ មគ្គរីផល ខ្លាចលោកអាចារ្យទេសាបាមោកជាគ្រូណាស់ក៏យល់ព្រមតាមកិច្ចសន្យា ។ មគ្គរីផល ត្រូវបានតែងតាំងជាមេទ័ពក្រិច ហើយនិងបានផ្សំផ្គុំជាមួយនាង មេ ស ជាប្រពន្ធអស់រយៈកាលបីឆ្នាំ មានកូនប្រុសមួយឈ្មោះ គរីជោត ។
ឯស្តេចនគរក្រិចកាលបើដឹងថា មគ្គរីផល រត់ចោលនគរក្រិច ប្រពន្ធ កូន ហើយក្បត់និងកិច្ចសន្យា ក៏ត្រាស់បញ្ជាឲ្យមេទ័ពក្រិច ដែលជាអាចារ្យទេសាបាមោក មគ្គរីផល ឲ្យមានវិធានការតាមសម្លាប់ មគ្គរីផល ។ អាចារ្យទេសាបាមោកក៏ធ្វើហិបយន្តមួយ ថ្វាយស្តេចក្រិច និងផ្ញើរសារមកស្តេចនគរបាភ្នំ ដោយសង្ក់តធ្ងន់ថា ហិបយន្តអ្នកខ្លាំងពូកែទើបអាចបើកបាន ។ បើបើកមិនបានទេ នគរក្រិចនិងលើកទ័ពមកកំទេចនគរបាភ្នំដាក់ជាចំណុះ ។ ព្រះមហាក្សត្រនគរបាភ្នំ ក៏បានរិះរកអ្នកខ្លាំងពូកែដើម្បីបើកហិបនោះ ។ ពេលនោះ មគ្គរីផល ដឹងខ្លួនថា ហិបយន្តនេះច្បាស់ជាឪពុកក្មេក ផ្ញើរឲ្យមកកាត់ក្បាលគាត់ហើយ ហើយហិបនេះមានតែរូបគាត់ទេទើបបើកបាន ។ មគ្គរីផល ស្រឡាញ់នគរនិងព្រះមហាក្សត្រ បាននិយាយដំណើររឿងនេះ ជូនឧកញ៉ាតេជោជាឪពុកស្តាប់ ។ ឧកញ៉ាធម្មាតេជោ ក៏នាំដំណឹងនេះទៅបង្គំគាល់ស្តេច ។ ស្តេចទ្រង់ត្រាស់បញ្ជាឲ្យនាម៉ឺន សព្វមន្ត្រីនិងពលទាំងអស់ ដង្ហែរ មគ្គរីផល ចូលបង្គំគាល់ស្តេច នៅប្រាសាទ ច័ន្ទឆាយា ហើយស្តេចត្រាស់បញ្ជាឲ្យ មគ្គរីផល បើកហិបនោះភ្លាម ។ ពេលនោះហិបយន្តបើកបាន ក៏ម៉ាស៊ីនយន្តកាត់ក្បាលមគ្គរីផល ធ្លាក់ចូលក្នុងហិបរួចត្រឡប់វិញ ទៅនគរក្រិច ។ ព្រះមហាក្សត្រនគរភ្នំនាម៉ឺនសព្វមន្ត្រី បណ្តាមេទ័ពនិងពលទ័ពទាំងអស់ រន្ធត់ស្មារតីនិងស្តាយ មគ្គរីផល ។ ស្តេចទ្រង់ត្រាស់បញ្ជាឲ្យតំកល់សព មគ្គរីផល នៅប្រាសាទ ច័ន្ទឆាយា ដោយធ្វើបុណ្យឧទិ្ទសចំនួន ៧ ថ្ងៃ ៧ យប់ ហើយទ្រង់ត្រាស់បញ្ជាកំណត់បុណ្យរំលឹក វិញ្ញាណខក្ខ័ន្ធ មគ្គរីផល ចំនួន៣ថ្ងៃជារៀងរាល់ឆ្នាំ ដោយកំណត់ឲ្យអាណាខេត្តតំបន់ បណ្តាមេទ័ព ត្រូវនាំសួយសារអាករនិងរៀបចំបុណ្យនេះ ហើយត្រូវយកមនុស្សអស់ជីវិតមកកាត់ក្បាលបូជាយញ្ញ គោរពបូជាជូនវិញ្ញាណខក្ខ័ន្ធមគ្គរីផល ដែលជាអ្នកខ្លាំងពូកែស្នេហាជាតិ ។ តំណរក្រោយមក គេធ្វើបុណ្យនៅថ្ងៃ ១៣.១៤.១៥ កើតខែជេស្ឋ រៀងរាល់ឆ្នាំ ដោយហៅថា បុណ្យឡើងអ្នកតា ។
ឯនាង មេ ស និង គរីជោតជាកូន នៅឯនគរក្រិចដឹងថាប្តីនិងជាឪពុក ត្រូវហិបយន្តរបស់ឪពុក និងជីតាកាត់ក្បាល យកទៅនគរក្រិចហើយនោះ មានការសោកស្តាយអាណិតប្តី ក៏នាំគ្នាមកដល់នគរបាភ្នំពេលដែលនគរបាភ្នំកំពុងតំកល់សព មគ្គរីផល ធ្វើបុណ្យ ។ ពេលនោះឧកញ៉ា ធម្មាតេជោ និងនាង រ័ត្ន ជាឪពុកក្មេកនាំនាង មេស និង គរីជោត ជាកូនប្រសារ និងជាចៅ ទៅថ្វាយបង្គំគាល់ព្រះមហាក្សត្រនៅប្រាសាទច័ន្ទឆាយា ។
ស្តេចទ្រង់ជ្រាបហើយសព្វព្រះទ័យ តែងតាំងនាង មេ ស ជាមេទ័ពនគរភ្នំ ជំនួសមគ្គរីផល ជាប្តី និង គរីជោត ជាទីប្រឹក្សាផ្ទាល់របស់នាង មេ ស ជាម្តាយ ។ នាង មេ ស និង គរីជោត បានទៅឃើញសាកសពប្តី ដែលតំកល់ធ្វើបុណ្យនៅប្រាសាទ ច័ន្ទឆាយា រយៈកាល៧ថ្ងៃ ៧ យប់, គរីជោត គិតជប់សពឪពុកឲ្យរស់ឡើងវិញ ដោយយកក្បាលមនុស្សផ្សេងៗ មកតភ្ជាប់និងខ្លួនឪពុក តែរកពុំបាន ។ ពេលនោះស្តេចទ្រង់ត្រាស់បញ្ជាឲ្យនាង មេ ស និង គរីជោត ដើរត្រួតពលទាំងអស់ គរីជោតបានឃើញដំរីមួយ ហើយកាត់ក្បាលដំរីនោះ មកជប់តភ្ជាប់ខ្លួនឪពុក នៅព្រៃជុបខាងលិចភ្នំ សព្វថ្ងៃហៅថាព្រៃជុប ។ ឪពុកបានរស់ឡើងវិញ តែខ្លួនជាមនុស្សក្បាលជាសត្វដំរី ហើយគេហៅថា គណេស ។ នាង មេ ស ជាមេទ័ពនគរភ្នំ និង គរីជោត បានបំរើស្តេចបំរើទ័ព និងប្រជាពលករ បានសុខក្សេមក្សាន្ត សម្បូររុងរឿង ដោយអនុវត្តតាមព្រះរាជបញ្ជាបុណ្យ រំលឹកគុណ មគ្គរីផល ដែលតមកហៅថា បុណ្យឡើងអ្នកតា ។
ប្រវត្តិនគរបាភ្នំ ក្លាយមកជាអាណាខេត្តបាភ្នំ ហើយមកជាស្រុកបាភ្នំ ។ ចៅហ្វាយអាណាខេត្ត ឬស្រុកមានងារជាប់ថា អ្នកឧកញ៉ាធម្មាតេជោ ឬចៅហ្វាយស្រុកបាភ្នំ មានត្រារូបហនុមាន ។
( និទានដោយលោក ឯម សាគុណ អាយុ៥៨ឆ្នាំ មានទីលំនៅនៅភូមិឈើកាច់ ស្រុកបារភ្នំ ខេត្តព្រៃវែង នៅឆ្នាំ១៩៩៥ តាមលំនាំនៃសាស្ត្រាស្លឹករឹត ដែលមុនសង្គ្រាមនៅឆ្នាំ១៩៦២ បានតំកល់នៅវត្តសេរិសន្ធាយ ឃុំធាយ ស្រុកបារភ្នំ ។ តែឥឡូវនេះឯកសារនេះបានបាត់បង់ទៅហើយ) ៕F (ម.ត្រាណេ)
ដោយបណ្ណាល័យចែករំលែក
បណ្តាទ័ពភ្នំបា
និងភ្នំមេដែង បន្តប្រឡងប្រជែងមហិទ្ធិរិទ្ធ ដោយភ្នំបា
ប្រើដំរីស្តរទៅពិតភ្នំមេដែង បាក់មួយជំហៀងខាងជើង
ឯទ័ពខាងភ្នំមេដែង ប្រើមាន់សម្រាប់កកាយភ្នំបា
ឲ្យរតាត់រតាយគ្នីគ្នា
ដូចជាភ្នំមាន់កាយ ក្លាយមកជាភ្នំធម្មាការជាដើម
។
មេទ័ពមួយមានមហិទ្ធិរិទ្ធខ្លាំងពូកែឈ្មោះ តេជោ ប្រពន្ធឈ្មោះ រ័ត្ន ជាសិស្សសំណប់ចិត្តរបស់ព្រះមហាក្សត្រ គ្រប់គ្រង ។ តេជោ នាង រ័ត្ន មានកូនប្រុសមួយឈ្មោះ មគ្គរីផល ត្រូវបានបញ្ជូនឲ្យទៅបំពេញវិជ្ជានៅសាលាទ័ពនគរក្រិច ។ ស្តេចក្រិចទទួលរាប់អានស្រឡាញ់មគ្គរីផលណាស់ ដោយប្រគល់មគ្គរីផលឲ្យមេទ័ពក្រិចម្នាក់ដែលជាអាចារ្យទេសាបាមោក បង្ហាត់បង្រៀនក្បួនវេទមន្ត និងក្បួនចំបាំងសាងសង់ផងទាំងឡាយ ។ មគ្គរីផល រៀនសូត្រពូកែលើសសិស្សដទៃ ពេលនោះស្តេចក្រិចនិងអាចារ្យទេសាបាមោក ទ្រង់សព្វព្រះហឫទ័យនិងស្រឡាញ់ មគ្គរីផល ណាស់ ។ ស្តេចក្រិចទ្រង់បញ្ជាឲ្យមេទ័ពក្រិច គឺអាចារ្យទេសាបាមោកខាងលើនេះរកល្បិចយ៉ាងណា កុំឲ្យ មគ្គរីផល វិលត្រឡប់មកនគរបាភ្នំវិញ ។ មេទ័ពក្រិចមានកូនក្រមុំមួយឈ្មោះ មេ ស គាត់នឹងផ្សំផ្គុំឲ្យ មគ្គរីផល ចុះកិច្ចសន្យាថា អ្នកឯងត្រូវនៅនគរក្រិច កុំវិលត្រឡប់ទៅនគរវិញ ។ ស្តេចក្រិចនឹងតែងតាំងអ្នកឯងជាមេទ័ពក្រិច ជាគ្រូនឹងប្រគល់នាទីជាមេទ័ព ទៅឲ្យអ្នកឯង ហើយលើកកូនក្រមុំយើងទៅឲ្យអ្នកឯងទៀត ។ តែបើអ្នកឯងក្បត់និងកិច្ចសន្យា យើងនឹងកាត់ក្បាលអ្នកឯងចោល ។ ពេលនោះ មគ្គរីផល ខ្លាចលោកអាចារ្យទេសាបាមោកជាគ្រូណាស់ក៏យល់ព្រមតាមកិច្ចសន្យា ។ មគ្គរីផល ត្រូវបានតែងតាំងជាមេទ័ពក្រិច ហើយនិងបានផ្សំផ្គុំជាមួយនាង មេ ស ជាប្រពន្ធអស់រយៈកាលបីឆ្នាំ មានកូនប្រុសមួយឈ្មោះ គរីជោត ។ - See more at: http://www.cen.com.kh/culture/detail_culturehistory/NDNlNTY3NDc3YjF#sthash.wR45Jru5.dpuf

ជាយូរលង់ណាស់មកហើយ
ស្រុកបាភ្នំកកើតឡើងដោយមានឈ្មោះថា នគរបាភ្នំ ។
នគរនេះ ព្រះមហាក្សត្រ បានដឹកនាំមេទ័ពស្រី
និងប្រុសយ៉ាងខ្លាំងពូកែ គ្រប់គ្រងលើតំបន់អាណាខេត្តនានាទាំងអស់
។ - See more at: http://www.cen.com.kh/culture/detail_culturehistory/NDNlNTY3NDc3YjF#sthash.wR45Jru5.dpuf

0 comments :
Post a Comment