មូលហេតុនៃការពាក់ចិញ្ចៀនរៀបការឬភ្ជាប់ពាក្យនៅលើនាងដៃម្រាមដៃឆ្វេង!
តើអ្នកមានចម្ងល់ទេថាហេតុអ្វីបានជាគេ ចាំបាច់បំពាក់ចិញ្ចៀនរៀបការនៅលើម្រាមនាងដៃឆ្វេងរបស់កូនក្រមុំនិង កូនកំលោះ?តាមទំនៀមទំលាប់និងតាមជំនឿគេតែងតែយល់ថាប្រសិនជាបុរសឬ ស្ត្រីណាដែលមានពាក់ចិញ្ចៀននៅម្រាមនាងដៃឆ្វេងគឺសម្គាល់បានរៀបការ រួចហើយឬក៏បានភ្ជាប់ពាក្យរួចរាល់ផងដែរ។មានមូលជាច្រើនដែល បណ្តាលឱ្យមានជំនឿបែបនេះ ហើយផបហ្សូន អាស៊ីក៏សូមធ្វើការបកស្រាយបង្ហាញពីមូលហេតុថាតើហេតុអ្វីបានជាគេ រើសយកម្រាមនាងដៃឆ្វេងក្នុងការបំពាក់ចិញ្ចៀនរៀបការឬភា្ជប់ពាក្យ ទៅវិញ?
មានហេតុផលមួយចំនួនដែលពាក់ពន្ធ័ទៅនិងបញ្ហានេះគឺព្រោះគេបាន រកឃើញថាសរសៃឈាមរបស់ម្រាមនាងដៃឆ្វេងគឺមានការភ្ជាប់ទៅនឹងសរសៃឈាមនៃ បេះដូង ដែលគេបានឱ្យឈ្មោះដល់សរសៃវ៉ែននៃម្រាមនាងដៃឆ្វេងនោះថា សរសៃឈាមនៃក្តីស្រឡាញ់ ទើបគេគិតថាកាលណាយើងបំពាក់ចិញ្ចៀនរៀបការឱ្យដៃនោះនឹងធ្វើឱ្យគូ ស្វាមីភរិយាថ្មីនោះនឹងមានសម្ព័ន្ធភាពស្នេហារឹងមាំនិងយូរអង្វែង។ ម្យ៉ាងទៀតគេក៏មានជំនឿថាកាលណានារីឬបុរសណាយកចិញ្ចៀនទៅបំពាក់នៅ ម្រាមនាងដៃឆ្វេងនោះដោយចិត្តឯងគឺគេច្រើនតែជា មនុស្សដែលអភព័ព្វស្នេហាជាដើម។ផបហ្សូន អាស៊ីសង្ឃឹងថាប្រិយមិត្តទាំងអស់ និងអស់ចម្ងល់ពីបញ្ហា នេះទៀត ហើយបានយល់ច្បាស់នៃមូលហេតុនេះ។
ប្រភព៖
http://www.popzone.asia/?news=1442
ដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment