ស្វែងយល់តើអ្វីជាសង្គ្រាមចិត្តសាស្ត្រ ?
នយោបាយ សង្គ្រាមចិត្តសាស្ត្រ៖
សង្គ្រាមចិត្តសាស្ត្រគឺជាមធ្យោបាយយកឈ្នះសង្គ្រាមដោយមិនបាច់ប្រើ អាវុធ។ សង្រ្គាមចិត្តសាស្ត្រគឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា និងមនោគមន៍វិជ្ជា។
សង្គ្រាមចិត្តសាស្ត្រ គឺជាសង្គ្រាមយកឈ្នះចិត្ត។ សង្រ្គាមចិត្តសាស្ត្រកើតមានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងក្បួនសឹក ស៊ុន ជឺ (ចិនបូរាណ) ចែងថា កំពូលយុទ្ធសាស្ត្រ សង្គ្រាមគឺការយកឈ្នះសត្រូវដោយមិនបាច់ប្រយុទ្ធ។ ដូច្នេះប្រការសំខាន់បំផុតក្នុងសង្គ្រាមគឺការវាយប្រហារទៅលើយុទ្ធ សាស្ត្ររបស់សត្រូវ។ ប្រការសំខាន់បន្ទាប់គឺរារាំងសម្ព័ន្ធមិត្តរបស់សត្រូវដោយមធ្យោបាយ ការទូត។ ....
ប្រសិនបើសត្រូវមានចរិតឆាប់ខឹង ចូរញុះញង់ឲ្យខឹង។ ប្រសិនបើសត្រូវមានចរិតអួតអាង
ចូរញុះញង់ឲ្យមានអំណួត។ ... ប្រសិនបើសត្រូវសាមគ្គីគ្នា
ចូរញុះញង់បំបែកបំបាក់ផ្ទៃក្នុង ។ ...
ស្តេចម៉ុងហ្គោលដ៏ល្បីល្បាញ
ជេនហ្គិស ខាន់
ដែលជាអ្នកចម្បាំងដ៏កំពូលក្នុងលោក តែងតែប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ និងយុទ្ធសាស្ត្របំភាន់សត្រូវ។
មុនពេលចេញធ្វើសង្គ្រាម ស្តេច ជេនហ្គិស
ខាន់ តែងបញ្ជូនកងពិសេសទៅផ្សព្វផ្សាយអំពីភាពសាហាវ និងកម្លាំងទ័ពដ៏ច្រើនមហិមារបស់ម៉ុងហ្គោលធ្វើឲ្យសត្រូវ បាក់ស្មារតី។ នៅសមរភូមិ ស្តេច ជេនហ្គិស
ខាន់ ក៏ពូកែខាងបំភាន់សត្រូវឲ្យមើលឃើញថាទ័ពម៉ុងហ្គោលមានចំនួនច្រើន សន្ធឹកសន្ធាប់តាមរយៈការបញ្ជូនទ័ពពិសេសឲ្យចល័តទៅចល័តមកយ៉ាង រហ័ស បង្កើតជារូបភាពឲ្យសត្រូវឃើញថាទ័ពម៉ុងហ្គោលមានចំនួនច្រើនឥត គណនា។ ក្នុងជួរទ័ពម៉ុងហ្គោលក៏មានកងពិសេសមួយកងផ្នែកបាញ់ព្រួញដែល មានមុខងារផ្តល់ព័ត៌មានរហ័សដល់មេបញ្ជាការ និងអាចចល័តបានលឿនដូចផ្លេកបន្ទោរ និងមានមុខងារបាញ់សម្លាប់អ្នកនាំសាររបស់សត្រូវដើម្បីកុំឲ្យមេ ទ័ពសត្រូវអាចទាក់ទងគ្នាបាន។ កត្តាទាំងអស់នេះធ្វើឲ្យសត្រូវបាក់ទឹកចិត្ត ហើយភាពភ័យខ្លាចកើតមានជានិច្ចនៅគ្រប់ទីកន្លែងដែលម៉ុងហ្គោលទៅ ដល់។
នៅសម័យសង្គ្រាមលោកលើកទី២ គ្រប់ភាគីជម្លោះទាំងអស់សុទ្ធសឹងតែប្រើសង្រ្គាមចិត្តសាស្ត្រ ដោយប្រព័ន្ធផ្សព្វផ្សាយររៀងៗខ្លួន។ នៅពេលអាឡឺម៉ង់ចង់ឈ្លានពានអង់គ្លេស យុទ្ធនាការឃោសនាចិត្តសាស្ត្រមួយត្រូវបានធ្វើឡើងដោយអង់គ្លេស រារាំងមិនឲ្យទ័ពអាឡឺម៉ង់ចូលឈ្លានពាន។
កាលនោះគេប្រើវិទ្យុប៊ីប៊ីស៊ី (BBC) ជាមធ្យោបាយផ្សព្វផ្សាយសារចិត្តសាស្ត្រ ព្រោះគេដឹងថាអាឡឺម៉ងតែងតែស្តាប់វិទ្យុមួយនេះ។ កម្មវិធីបង្រៀនភាសាអង់គ្លេសត្រូវបានគេចាក់ផ្សាយជាប្រចាំ ដោយមានគោលដៅសំដៅទៅទ័ពអាឡឺម៉ង់។ ពិធីករបានផ្តើមកម្មវិធីបង្រៀនដូចខាងក្រោម៖
...នេះជាប្រការសំខាន់ដែលអ្នកត្រូវរៀនពាក្យសាមញ្ញមុនពេលអ្នក ចូលមកកាន់ទឹកដីយើង ។
មេរៀនទីមួយរបស់យើងគឺ DIE KANALUEBERFAHRT. The channel crossing. ការឆ្លង់កាត់ដៃសមុទ្រ
ឥឡូវនេះសូមថាតាមខ្ញុំ
‘DAS
BOOT SINKT.’ The boat is sinking. The boat is sinking. ទូកលិចហើយ ទូកលិចហើយ។
"DAS WASSER IST KALT. The water is cold. ទឹកត្រជាក់ ។ SER KALT. Very cold" ត្រជាក់ណាស់។
"Now I will give you a verb that should be very useful. Again,
please repeat after me. ឥឡូវនេះខ្ញុំនឹងប្រាប់អ្នកអំពីកិរិយាស័ព្ទដ៏មានប្រយោជន៍។ សូមថាតាមខ្ញុំ។ ICH BRENNE. I am burning ភ្លើងឆេះខ្ញុំហើយ. Du Brennst. You are burning ភ្លើងឆេះអ្នកហើយ. ER BRENNT. He is burning ភ្លើងឆេះគាត់ហើយ. WIR BRENNEN. We burn ភ្លើងឆេះយើងហើយ. IHR BRENNT. You are burning ភ្លើងឆេះអ្នកហើយ. SIR BRENNEN. They are burning. ភ្លើងឆេះពួកគេហើយ"
សារចិត្តសាស្ត្រខាងលើអំពី
ភ្លើងឆេះដៃសមុទ្រអង់គ្លេស ស្របគ្នានឹងពាក្យចចាមអារាមដែលភ្នាក់ងារអង់គ្លេសផ្សព្វផ្សាយចេញ ទៅ ថាអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចនឹងដុតដៃសមុទ្រសម្លាប់ទ័ព អាឡឺម៉ង់
ប្រសិនបើអាឡឺម៉ងហ៊ានឈ្លានពានចូលទឹកដីងអង់គ្លេស។ ទោះបីជាព័ត៌មាននេះមិនពិតក៏ដោយ ប៉ុន្តែពាក្យចចាមអារាមត្រូវបានគេរៀបចំល្អិតល្អន់តាមផែនការនិង ផ្សព្វផ្សាយយ៉ាងឈ្លាសវៃ
ទាហានអាឡឺម៉ង់ជាច្រើនជឿលើរឿងនេះ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ចប់គេរកឃើញឯកសារបញ្ជាក់ថាសូម្បីតែអគ្គបញ្ជាការអាឡឺម៉ង់ ក៏ជឿថាអង់គ្លេសមានផែនការដុតដៃសមុទ្រដែរ។
ក្នុងកំឡុងសង្រ្គាមអាមេរិកជាមួយវៀតណាម ទ័ពអាមេរិកបានប្រើយុទ្ធនាការសង្គ្រាមចិត្តសាស្ត្រ
៥ យ៉ាង លើទ័ពវៀតកុង (១)
បំភ័យឲ្យខ្លាចស្លាប់ (២) បំផុសឲ្យនឿយណាយនឹងជីវិតក្នុងសមរភូមិព្រៃភ្នំ
(៣) បំផុសឲ្យអស់ជំនឿថានឹងទទួលបានជោគជ័យលើអាមេរិក
(៤) បំផុសឲ្យបារម្ភពីគ្រួសារ (៥)
បំបាក់ទឹកចិត្តឲ្យស្រងេះស្រងោច។ សារចិត្តសាស្ត្រសំខាន់ៗរួមមាន៖
“កើតនៅភាគខាងជើងស្លាប់នៅភាគខាងត្បូង។ មច្ចុរាជរង់ចាំនៅគ្រប់ទីកន្លែង។ គ្មានអ្វីអាចទប់ទល់នឹងគ្រាប់បែក
បេហាពីរ B-52 បានទេ។”
“ជីវភាពព្រៃភ្នំ
ឯកោ លំបាក ខ្វះអាហារ ខ្វះថ្នាំសង្កូវ “
ដើម្បីទប់ទល់នឹងសង្គ្រាមចិត្តសាស្ត្រនេះ ទ័ពវៀតកុងបានបណ្តុះមនសិការទុកចិត្តយុទ្ធមិត្តទៅវិញទៅមក មិនឲ្យជឿតាមប្រព័ន្ធឃោសនាឡើយ រាល់ទំនាក់ទំនងកងទ័ពត្រូវទាក់ទងគ្នាដោយផ្ទាល់ ហើយពួកគេឧស្សាហ៍ជួបគ្នាជារឿយៗដើម្បីសាងទំនុកចិត្តផ្ទៃក្នុង ឲ្យកាន់តែរឹងមាំ។
គ្រប់យុទ្ធនាការសង្គ្រាមចិត្តសាស្ត្រ គេត្រូវសិក្សាឲ្យបានច្បាស់បំផុតអំពីកត្តាចិត្តសាស្ត្ររបស់ សត្រូវ រួមមានជំនឿ ចំណុចខ្លាំង
ចំណុចខ្សោយ និងស្មារតី ជាដើម។ បន្ទាប់មកគេត្រូវរៀបចំយុទ្ធនាការឃោសនាបំបាក់ទឹកចិត្តសត្រូវ។ គេប្រើសំលេង
និងរូបភាពជាអាវុធដ៏មុតស្រួច។ គេផ្សាយសារចិត្តសាស្ត្រតាមរយៈ
វិទ្យុ ទូរទស្សន៍ ម៉េក្រូ ខិតប័ណ្ណ
។ល។ ការប្រើប្រាស់ប្រព័ន្ធឃោសនាណាមួយគឺអាស្រ័យលើប្រភេទសត្រូវ ឬជនគោលដៅដែលគេចង់ឈ្នះ។ ប្រព័ន្ធឃោសនាគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះ ចំនុចសំខាន់ជាងគេបំផុតគឺសារដែលត្រូវបញ្ជូនទៅ និងយុទ្ធសាស្ត្រនៃការផ្សាយសារទាំងនោះទៅកាន់សត្រូវ។
ពាក្យកុហកទ្រង់ទ្រាយធំ
ដែលផ្សាយម្តងហើយម្តងទៀត នៅទីបំផុតមនុស្សនឹងជឿថាជាការពិត។
ប្រភព៖
គេហទំព័រសាលារៀន
រក្សាសិទ្ធិដោយបណ្ណាល័យចែករំលែក
ស្តេចម៉ុងហ្គោលដ៏ល្បីល្បាញ ជេនហ្គិស ខាន់ ដែលជាអ្នកចម្បាំងដ៏កំពូលក្នុងលោក តែងតែប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ និងយុទ្ធសាស្ត្របំភាន់សត្រូវ។ មុនពេលចេញធ្វើសង្គ្រាម ស្តេច ជេនហ្គិស ខាន់ តែងបញ្ជូនកងពិសេសទៅផ្សព្វផ្សាយអំពីភាពសាហាវ និងកម្លាំងទ័ពដ៏ច្រើនមហិមារបស់ម៉ុងហ្គោលធ្វើឲ្យសត្រូវ បាក់ស្មារតី។ នៅសមរភូមិ ស្តេច ជេនហ្គិស ខាន់ ក៏ពូកែខាងបំភាន់សត្រូវឲ្យមើលឃើញថាទ័ពម៉ុងហ្គោលមានចំនួនច្រើន សន្ធឹកសន្ធាប់តាមរយៈការបញ្ជូនទ័ពពិសេសឲ្យចល័តទៅចល័តមកយ៉ាង រហ័ស បង្កើតជារូបភាពឲ្យសត្រូវឃើញថាទ័ពម៉ុងហ្គោលមានចំនួនច្រើនឥត គណនា។ ក្នុងជួរទ័ពម៉ុងហ្គោលក៏មានកងពិសេសមួយកងផ្នែកបាញ់ព្រួញដែល មានមុខងារផ្តល់ព័ត៌មានរហ័សដល់មេបញ្ជាការ និងអាចចល័តបានលឿនដូចផ្លេកបន្ទោរ និងមានមុខងារបាញ់សម្លាប់អ្នកនាំសាររបស់សត្រូវដើម្បីកុំឲ្យមេ ទ័ពសត្រូវអាចទាក់ទងគ្នាបាន។ កត្តាទាំងអស់នេះធ្វើឲ្យសត្រូវបាក់ទឹកចិត្ត ហើយភាពភ័យខ្លាចកើតមានជានិច្ចនៅគ្រប់ទីកន្លែងដែលម៉ុងហ្គោលទៅ ដល់។
នៅសម័យសង្គ្រាមលោកលើកទី២ គ្រប់ភាគីជម្លោះទាំងអស់សុទ្ធសឹងតែប្រើសង្រ្គាមចិត្តសាស្ត្រ ដោយប្រព័ន្ធផ្សព្វផ្សាយររៀងៗខ្លួន។ នៅពេលអាឡឺម៉ង់ចង់ឈ្លានពានអង់គ្លេស យុទ្ធនាការឃោសនាចិត្តសាស្ត្រមួយត្រូវបានធ្វើឡើងដោយអង់គ្លេស រារាំងមិនឲ្យទ័ពអាឡឺម៉ង់ចូលឈ្លានពាន។
...នេះជាប្រការសំខាន់ដែលអ្នកត្រូវរៀនពាក្យសាមញ្ញមុនពេលអ្នក ចូលមកកាន់ទឹកដីយើង ។ មេរៀនទីមួយរបស់យើងគឺ DIE KANALUEBERFAHRT. The channel crossing. ការឆ្លង់កាត់ដៃសមុទ្រ
ឥឡូវនេះសូមថាតាមខ្ញុំ ‘DAS BOOT SINKT.’ The boat is sinking. The boat is sinking. ទូកលិចហើយ ទូកលិចហើយ។
"DAS WASSER IST KALT. The water is cold. ទឹកត្រជាក់ ។ SER KALT. Very cold" ត្រជាក់ណាស់។
"Now I will give you a verb that should be very useful. Again, please repeat after me. ឥឡូវនេះខ្ញុំនឹងប្រាប់អ្នកអំពីកិរិយាស័ព្ទដ៏មានប្រយោជន៍។ សូមថាតាមខ្ញុំ។ ICH BRENNE. I am burning ភ្លើងឆេះខ្ញុំហើយ. Du Brennst. You are burning ភ្លើងឆេះអ្នកហើយ. ER BRENNT. He is burning ភ្លើងឆេះគាត់ហើយ. WIR BRENNEN. We burn ភ្លើងឆេះយើងហើយ. IHR BRENNT. You are burning ភ្លើងឆេះអ្នកហើយ. SIR BRENNEN. They are burning. ភ្លើងឆេះពួកគេហើយ"
សារចិត្តសាស្ត្រខាងលើអំពី ភ្លើងឆេះដៃសមុទ្រអង់គ្លេស ស្របគ្នានឹងពាក្យចចាមអារាមដែលភ្នាក់ងារអង់គ្លេសផ្សព្វផ្សាយចេញ ទៅ ថាអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចនឹងដុតដៃសមុទ្រសម្លាប់ទ័ព អាឡឺម៉ង់ ប្រសិនបើអាឡឺម៉ងហ៊ានឈ្លានពានចូលទឹកដីងអង់គ្លេស។ ទោះបីជាព័ត៌មាននេះមិនពិតក៏ដោយ ប៉ុន្តែពាក្យចចាមអារាមត្រូវបានគេរៀបចំល្អិតល្អន់តាមផែនការនិង ផ្សព្វផ្សាយយ៉ាងឈ្លាសវៃ ទាហានអាឡឺម៉ង់ជាច្រើនជឿលើរឿងនេះ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ចប់គេរកឃើញឯកសារបញ្ជាក់ថាសូម្បីតែអគ្គបញ្ជាការអាឡឺម៉ង់ ក៏ជឿថាអង់គ្លេសមានផែនការដុតដៃសមុទ្រដែរ។
ក្នុងកំឡុងសង្រ្គាមអាមេរិកជាមួយវៀតណាម ទ័ពអាមេរិកបានប្រើយុទ្ធនាការសង្គ្រាមចិត្តសាស្ត្រ ៥ យ៉ាង លើទ័ពវៀតកុង (១) បំភ័យឲ្យខ្លាចស្លាប់ (២) បំផុសឲ្យនឿយណាយនឹងជីវិតក្នុងសមរភូមិព្រៃភ្នំ (៣) បំផុសឲ្យអស់ជំនឿថានឹងទទួលបានជោគជ័យលើអាមេរិក (៤) បំផុសឲ្យបារម្ភពីគ្រួសារ (៥) បំបាក់ទឹកចិត្តឲ្យស្រងេះស្រងោច។ សារចិត្តសាស្ត្រសំខាន់ៗរួមមាន៖
“កើតនៅភាគខាងជើងស្លាប់នៅភាគខាងត្បូង។ មច្ចុរាជរង់ចាំនៅគ្រប់ទីកន្លែង។ គ្មានអ្វីអាចទប់ទល់នឹងគ្រាប់បែក បេហាពីរ B-52 បានទេ។”
“ជីវភាពព្រៃភ្នំ ឯកោ លំបាក ខ្វះអាហារ ខ្វះថ្នាំសង្កូវ “
ដើម្បីទប់ទល់នឹងសង្គ្រាមចិត្តសាស្ត្រនេះ ទ័ពវៀតកុងបានបណ្តុះមនសិការទុកចិត្តយុទ្ធមិត្តទៅវិញទៅមក មិនឲ្យជឿតាមប្រព័ន្ធឃោសនាឡើយ រាល់ទំនាក់ទំនងកងទ័ពត្រូវទាក់ទងគ្នាដោយផ្ទាល់ ហើយពួកគេឧស្សាហ៍ជួបគ្នាជារឿយៗដើម្បីសាងទំនុកចិត្តផ្ទៃក្នុង ឲ្យកាន់តែរឹងមាំ។
គ្រប់យុទ្ធនាការសង្គ្រាមចិត្តសាស្ត្រ គេត្រូវសិក្សាឲ្យបានច្បាស់បំផុតអំពីកត្តាចិត្តសាស្ត្ររបស់ សត្រូវ រួមមានជំនឿ ចំណុចខ្លាំង ចំណុចខ្សោយ និងស្មារតី ជាដើម។ បន្ទាប់មកគេត្រូវរៀបចំយុទ្ធនាការឃោសនាបំបាក់ទឹកចិត្តសត្រូវ។ គេប្រើសំលេង និងរូបភាពជាអាវុធដ៏មុតស្រួច។ គេផ្សាយសារចិត្តសាស្ត្រតាមរយៈ វិទ្យុ ទូរទស្សន៍ ម៉េក្រូ ខិតប័ណ្ណ ។ល។ ការប្រើប្រាស់ប្រព័ន្ធឃោសនាណាមួយគឺអាស្រ័យលើប្រភេទសត្រូវ ឬជនគោលដៅដែលគេចង់ឈ្នះ។ ប្រព័ន្ធឃោសនាគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះ ចំនុចសំខាន់ជាងគេបំផុតគឺសារដែលត្រូវបញ្ជូនទៅ និងយុទ្ធសាស្ត្រនៃការផ្សាយសារទាំងនោះទៅកាន់សត្រូវ។
ពាក្យកុហកទ្រង់ទ្រាយធំ ដែលផ្សាយម្តងហើយម្តងទៀត នៅទីបំផុតមនុស្សនឹងជឿថាជាការពិត។
0 comments :
Post a Comment