ដំណោះស្រាយយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ដែលរាជរដ្ឋាភិបាលគួរធ្វើជុំវិញករណីដើមក្រញូងនៅបរិវេណអង្គរ!
ករណីដើមក្រញូង៖ ដំណោះស្រាយយុទ្ធសាស្រ្តឈ្នះ-ឈ្នះ !
ដើមក្រញូងនៅបរិវេណអង្គរ បំណាច់ដើមក្រញូងបានផ្តួលរលំហើយ
ដើម្បីកុំឲ្យមានបញ្ហាប្រឈម ឬក៏ការចោទប្រកាន់ណាមួយដាក់គ្នា ម្យ៉ាងប្រជាពលរដ្ឋក៏មិនពេញចិត្តឲ្យដឹកចេញ
ខ្ញុំនឹកស្រមៃឃើញដំណោះស្រាយឈ្នះ ឈ្នះ មួយឡើង។ គឺ៖
• គួរតែរក្សាទាំងដើមទាំងគល់
និងមែក នៅនឹងកន្លែងដដែល។
• បើបានជាដឹកដើមចេញទៅហើយគួរតែដឹកមកវិញ។
• គួរតែហ៊ុះព័ទ្ធបរិវេណកុំឲ្យនរណាមកលះមែកឬគាស់គល់ឲ្យសោះ។
• ចុងមែកទុកឲ្យជ្រុះស្លឹកខ្លួនឯងរួចតុបតែងជាចម្លាក់លម្អឲ្យនៅជិតក្បែរគ្នា។
• ដើមទាំងមូលគួរតែរចនាជាក្បូរក្បាច់បែបខ្មែរ រួចហើយលើកតាំងលើគល់វិញ។
• ធ្វើជារោងប្រក់ក្បឿងដែលមានរចនាបទបែបបូរាណ គ្របពីលើ។
• សរសេរជាសាវតាដើមក្រញូង អាយុកាល និងគុណភាពប្រៀបនិងឈើដ៏ទែ ។ល។
• ទុកកន្លែងនេះជាទីកន្លែងដ៏ពិសេស ឬពិសិទ្ធ សម្រាប់ឲ្យក្មេងខ្មែរជំនាន់ក្រោយបានមកមើល។
•ជាពិសេសទៅទៀតឲ្យភ្ចៀវទេសចរមកមើលនិងស្គាល់ពីគុណតម្លៃនៃដើមក្រញូងខ្មែរយើងផង។ បើមានរូបថតទិដ្ឋភាពនៅដើមទាំងមូលកាន់តែប្រពៃ។

បើធ្វើបែបនេះបានគឺសុខសប្បាយទាំងអស់គ្នា
អ្នកស្រុកក៏អស់ចិត្ត អាជ្ញាធរក៏មិនរងការចោទប្រកាន់តទៅទៀត
គ្មានអ្នកកេងចំណេញលើដើមក្រញូងតាម Facebook ហើយ Facebook ក៏លែងផ្ចាញ់ផ្ចាលគ្នា
ហើយគ្រប់គ្នាត្រៀម post នូវសមិទ្ធិផល ថ្មីសន្លាងមួយទៀត ក្នុងបរិវេណអង្គរ។
សរុបមក ឈើនៅតែជាឈើគ្រាន់តែប្រែសភាព ធ្វើម៉េចបើបានជាត្រូវកាប់រលំទៅហើយ៕
ប្រភពទស្សនៈ ៖ លោកគ្រូ ឈឹម សំណាង ០៧/១១/១៦
រក្សាសិទ្ធដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment