Breaking News
Loading...

Recent Post

Monday, September 19, 2016

តើហេតុអ្វីបានជាព្រះគណេស មានភ្លុកមួយបាក់?






សៀវភៅ "មគ្គុទ្ទេសក៍អាណាចក្រអង្គរ" មើលថ្ម ថ្មចេះនិយាយ! ដោយ ហែម សោភ័ន្ត ហៅឯរាវ័ណ
មានសាច់រឿងមួយនៅក្នុងចំណោមរឿងបីផ្សេងគ្នា ដោយយោងតាមរឿងរបស់ Padma Purana បានដំណាលថា "ថ្ងៃមួយព្រះ Parasurama ដែលជាអវតារមួយរបស់ព្រះវិស្ណុ បានធ្វើដំណើរមកកាន់ភ្នំកៃលាស ដើម្បីចូលគាល់ព្រះសិវ ប៉ុន្តែត្រូវបានព្រះគណេសកំពុងឈរយាមទ្វារ មិនអនុញ្ញាតឲ្យព្រះ Parasurama ចូលគាល់ព្រះបិតា ដែលកំពុងតែផ្ទុំលង់លក់រួមរស់រ័ក្សមេត្រីជាមួយព្រះមាតាបរវតិ។
ទោះបីជាព្រះគណេស ព្យាយាមពន្យល់យ៉ាងណាក្ដី ក៏ព្រះ Parasurama មិនជឿហើយនៅតែចចេសបុករុលកាត់មុខព្រះគណេស ដើម្បីបានចូលទៅខាងក្នុងរាជដំណាក់របស់ព្រះសិវ។ ជម្លោះវាយប្រហារគ្នាក៏បានកើតឡើងរវាង ព្រះគណេស និង ព្រះ Parasurama នៅក្នុងជម្លោះនោះ ព្រះ Parasurama បានចោលពូថៅដែលព្រះសិវប្រទានឲ្យ ចោលមកលើព្រះគណេស ប៉ុន្តែព្រះគណេសគេចមិនផុត ក៏ត្រូវភ្លុកខាងស្ដាំ ដាច់មួយកំណាត់ធ្លាក់មកដល់ដីលាយឡំជាមួយឈាម។"
ហេតុដូច្នេះហើយទើបព្រះគណេស មានភ្លុកមួយដាច់ពាក់កណ្ដាលតរៀងមក៕



ប្រភព៖សៀវភៅ "មគ្គុទ្ទេសក៍អាណាចក្រអង្គរ"
រក្សាសិទ្ធិ៖
បណ្ណាល័យចែករំលែក

0 comments :

Post a Comment

Back To Top