Breaking News
Loading...

Recent Post

Friday, September 9, 2016

ផលប្រយោជន៍និងផលវិបាក៖ក្រោយកម្ពុជាបានក្លាយជាសមាជិកអាស៊ានបានគ្រប់វ័យជំទង់១៧ឆ្នាំ !

រយៈពេល១៧ឆ្នាំកន្លងមកនេះ កម្ពុជានិងអាស៊ានទាញផលប្រយោជន៍ជាច្រើនបានពីគ្នាទៅវិញទៅមក។ សម្រាប់កម្ពុជា៖ 1) រយៈពេល១៥ឆ្នាំចុងក្រោយនេះ កម្ពុជាទាញបានប្រយោជន៍ច្រើនផ្នែកសន្តិសុខ និងវិស័យការទូត ជាពិសេសតាមរយៈការធ្វើម្ចាស់ផ្ទះអាស៊ានចំនួនពីរដងគឺនៅឆ្នាំ ២០០២និង២០១២។ 2)យើងទទួលបានជោគជ័យមួយចំនួន ជាពិសេសទៅលើបញ្ហាការទូតក្នុងតំបន់និងក្នុងពិភពលោក។ ប្រទេសយើងត្រូវបានគេស្គាល់ច្រើនជាងមុន។ នេះជាច្រកទ្វារមួយដ៏សំខាន់សម្រាប់កម្ពុជាយើងអាចឈានទៅចាប់យក ដៃគូពិភាក្សាសំខាន់ៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាក្នុងពិភពលោក។ 3)ទាក់ទងវិស័យសន្តិសុខ អាស៊ានបង្កើតឡើងដើម្បីការពារវិបត្តិនិងជម្លោះផ្សេងៗ។ កន្លងមកក្នុងជម្លោះកម្ពុជា តួនាទីរបស់អាស៊ានពុំមានប្រសិទ្ធិភាពទេក្នុងការដោះស្រាយជម្លោះ ប៉ុន្តែវាក៏អាចកាត់បន្ថយជម្លោះកុំឱ្យរាលដាលកាន់តែធំ»។ 4)កម្ពុជាក៏ទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការជាមួយប្រទេស ជាសមាជិកអាស៊ានផ្សេងទៀតលើវិស័យសន្តិសុខ ប្រពៃណី ដូចជាបរិស្ថានការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើម 5)នៅពេលយើងចូលសមាគម នៅពេលខ្មែរនិយាយ សំឡេងយើងកើនទៅ៩ដងថែមទៀត ខ្មែរនិយាយ ប្រទេសទាំង១០និយាយ អាស៊ាននិយាយ។ សម្រាប់អាស៊ាន៖ អាស៊ានក៏ទទួលបានប្រយោជន៍ពីកម្ពុជាវិញផងដែរ៖ 1) សមាជិកភាពរបស់កម្ពុជាក្នុងសមាគមអាស៊ានបង្ហាញពីការឯកភាពគ្នាក្នុង តំបន់ ហើយកម្ពុជាបានដើរតួនាទីសំខាន់ក្នុងការជំរុញការអនុម័តកិច្ច ព្រមព្រៀងថ្នាក់តំបន់សំខាន់ៗ 2) កម្ពុជាបានដើរតួជាប្រទេសសម្របសម្រួលដ៏សំខាន់មួយរវាង អាស៊ាន និងប្រទេសមហាអំណាចក្នុងតំបន់ ដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងជើងជាដើម៕
ប្រភព៖ ស្គាល់អាស៊ានរបស់អ្នក តូនាទីរបស់អាស៊ាន។ http://www.asean.org។ រក្សាសិទ្ធិដោយត្នោតខ្មែរ

0 comments :

Post a Comment

Back To Top