អត្ថប្រយោជន៍របស់រមៀតចំពោះសុខភាព
រមៀតគឺជាគ្រឿងទេសដ៏មានប្រជាប្រិយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនខ្មែរមួយចំនួនធំតែងតែប្រើប្រាស់ដើម្បីបន្ថែមអោយ ម្ហូបមានរសជាតិកាន់តែឆ្ងាញ់
និងមានពណ៌ស្រស់ជាដើម។
ជាងនេះទៅទៀតរមៀតក៏ត្រូវបានយកទៅធ្វើជាគ្រឿងសំអាងផងដែរ ដោយនារីៗតែងតែយកវាលាបលើដៃជើង
រឺត្រង់ចំនុចមានមុនជាដើម
ដែលពួកគេជឿថាវាអាចធ្វើអោយស្បែកពួកគេស្អាតភ្លឺម៉ដ្ឋរលោង និងជួយកំចាត់មុនជាដើម។
នៅមានហាងលក់ថ្នាំបុរាណជាច្រើននៅតែបន្តប្រើប្រាស់រមៀតធ្វើជា ថ្នាំធម្មជាតិផងដែរ ព្រោះវាមានសមត្ថភាពពិសេសក្នុងការព្យាបានជម្ងឺមួយចំនួនផងដែរ ក៏ប៉ុន្តែត្រូវប្រាកដផងដែរថា មិនត្រូវប្រើប្រាស់រមៀតហួសហេតុពេកនោះទេ ដែលវាអាចនឹងបង្កអោយប៉ះពាល់ដល់សុខភាពយើងផងដែរ។
រមៀតជាការពិតអាចធ្វើការព្យាបាលជម្ងឺធំៗមួយចំនួន ក៏ដូចជាថ្នាំព្យាបាលដូចជា៖
រមៀតជាការពិតអាចធ្វើការព្យាបាលជម្ងឺធំៗមួយចំនួន ក៏ដូចជាថ្នាំព្យាបាលដូចជា៖
- ព្យាបាលការរលាកភ្លើង ឬរលាកវត្ថុក្ដៅផ្សេងៗ
- ព្យាបាលជម្ងឺទឹកនោមផ្អែម
- ប្រឆាំងនឹងការបាក់ទឹកចិត្ត
- ថ្នាំកូឡែស្ដេរ៉ុល
- ថ្នាំព្យាបាល Steroid
ទាំងអស់នេះនៅមិនទាន់អស់នៅឡើយទេ
រមៀតក៏មានសមត្ថភាពជួយទៅដល់សុខភាពរាងកាយមនុស្សយើងមួយចំនួនផ្សេង
ទៀតដូចខាងក្រោម៖
- ជួយបំផ្លាញមហារីកដែលស៊ាំនឹងថ្នាំពេទ្យ
- បន្ថយការធ្លាក់ចុះការវិវត្តនៃជំងឺ Alzheimer
- បំផ្លាញកោសិកាជំងឺមហារីក (ការបង្កើតដំបូងនៃជម្ងឺមហារីក)
- កាត់បន្ថយការរលាក ដែលជាផលប៉ះពាល់មិនល្អនៃការរលាករ៉ាំរ៉ៃ
- បន្ថយការឈឺចាប់និងការខូចខាតបង្កឡើងដោយការព្យាបាលវិទ្យុសកម្ម
ដូចទៅនឹងចំនុចទាំង 5 ធំៗខាងលើនេះអញ្ចឹង
រមៀតពិតជាឱសថធម្មជាតិ
ដែលអាចជួយដល់មនុស្សបានយ៉ាងប្រសើរ
ពិសេសពាក់ព័ន្ធទៅនឹងជំងឺធំៗ
ដែលមិនងាយព្យាបាល ឬមានគ្រោះថ្នាក់ខ្លាំងៗផងដែរ។ Cambo Report សង្ឃឹមថាអ្នកនឹងទទួលបានចំនេះដឹងមួយនេះ ហើយក៏ប្រាប់ទៅកាន់អ្នកដែលស្គាល់គ្នា ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍របស់
រមៀតសម្រាប់រាងកាយមនុស្សយើង។
@រក្សាសិទ្ធិដោយបណ្ណាល័យចែករំលែក
@រក្សាសិទ្ធិដោយបណ្ណាល័យចែករំលែក
0 comments :
Post a Comment