Breaking News
Loading...

Recent Post

Friday, September 23, 2016

តើអ្វីជាមូលហេតុពិត នៃការលិចកប៉ាល់ TITANIC?

 
ទីតានិចបានជានាវាធ្វើដំណើរផ្លូវឆ្ងាយមួយរបស់ប្រជាជនអង់គ្លេសដែលបានលិចនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ បន្ទាប់ពីទង្គិចជាមួយផ្ទាំងទឹកកកអណ្ដែតក្នុងមហាសមុទ្រអំលុងពេលនាវាដឹកអ្នកដំណើរដ៍ធំស្គឹមស្កៃ និង ដ៍ប្រណិតជាងគេនៅក្នុងពិភពលោក ទីតានិចដែលចេញដំណើរលើកដំបូងចេញពីកំពង់ផែសៅហាំតុន ចក្រភពអង់គ្លេស ឆ្ពោះទៅកាន់ទីក្រុងញ្ញូវយ៉ក សហរដ្ឋអាមេរិច
 
ការប៉ះទង្គិចជាមួយផ្ទាំងទឹកកកអណ្ដែតក្នុងមហាសមុទ្រអាត្លង់ទិចខាងជើងនិង បណ្តាលឱ្យមានជនរងគ្រោះ បាត់បង់ជីវិតរហូតដល់ទៅ ១.៥១៤នាក់ក្នុងចំនោមមនុស្ស២២២៣នាក់។ ទីតានិចបានចាប់ផ្ដើមសាងសង់នៅចន្លោះឆ្នាំ១៩០៩ ដល់ឆ្នាំ១៩១១ ដោយកន្លែងសង់នាវាមួយឈ្មោះ ហាលេននិង វ៉ូល(Harland and Wolff)នៅប៊ាលហ្វាស់(Belfast)។


រយៈពេលជាង១០០ឆ្នាំកន្លងទៅនេះបានបន្សល់ទុកនូវការនិយាយខុសៗគ្នាពីមូលហេតុនៃការលិចនាវាទីតានិច មួយនេះ៖
 ដោយមានអ្នកខ្លះនិយាយថាមូលហេតុផ្តើមចេញពីការបើកនាវាក្នុងល្បឿនលឿនជ្រុល
ទើបពុំអាចគេច ផុតពីផ្ទាំងភ្នំទឹកកក ។ រីឯអ្នកខ្លះទៀតនិយាយថា ដោយសារតែនាវានេះប្រើដែកគោលសម្រាប់មិនភ្ជាប់ជញ្ជាំងតួនាវា មានគុណភាពអន់ពេក ទើបក្រោយពេលបុកប៉ះ ផ្ទាំងភ្នំទឹកកកភ្លាមក៏តួនាវាទាំងបែកខ្ចាត់ខ្ចាយអស់ ។
កាលពីពេលថ្មីៗនេះមានក្រុមតារាវិទូជនជាតិអាមេរិកាំងមួយក្រុមបានស្រាវជ្រាវរកឃើញថា គ្រោះថ្នាក់លិចនាវាទីតានិចនេះគឺជាឧបទ្ទវហេតុកើតឡើងចៃដន្យប៉ុណ្ណោះ ។ ចំពោះជនរងគ្រោះក្នុងការលិចនាវាទីតានិច ដែលនៅរស់រានមានជីវិតនោះធ្លាប់ពន្យល់ប្រាប់ថា នៅពេលដែលនាវាទីតានិចបុកផ្ទាំងភ្នំទឹកកកគឺនៅក្នុងរាត្រីនោះផ្ទៃមេឃងងឹតសូន្យសុងគ្មានពន្លឺព្រះចន្ទទេ មានតែពន្លឺ ហ្វូងតារាភ្លឺភ្លែតៗបន្តិចបន្តួចប៉ុណ្ណោះ ។ ដូច្នេះក្នុងរាត្រីនោះប្រសិនបើជាមានពន្លឺព្រះចន្ទគឺអ្នកមើលផ្លូវដែលឆ្លុះដោយកែវយឺតនៅលើនាវានោះប្រាកដជាបាន ឆ្លុះមើលឃើញផ្ទាំងភ្នំទឹកកកនោះជាក់ជាមិនខាន ។
ផ្តើមចេញពីហេតុផលអស់ទាំងនេះក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថា កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ១៩១២ ភពផែនដី, ភពព្រះអាទិត្យ និង ភពព្រះចន្ទបានស្ថិតនៅក្នុងខ្សែស្របតែមួយ ជាពិសេសគម្លាតរវាងព្រះចន្ទ និង ភពផែនដីស្ថិតនៅជិតគ្នាបំផុតដែលអព្ភូតហេតុបែបនេះមានឡើងក្នុងរវាង ១.៤០០ ឆ្នាំម្តង ហើយអព្ភូតហេតុបែបនេះ នឹងអាចកើតមានឡើងនៅឆ្នាំ ២២៥៧ ខាងមុខនេះ ។

0 comments :

Post a Comment

Back To Top